Connect with us

កូវីដ-១៩

​កំហុស​ឆ្គង​មួយ​ចំនួន​នៃ​ការ​ប្រើ​ជែល​លាង​សំអាត​ដៃ​ខុស ​ជា​ពិសេស​ក្នុង​អំឡុង​កូវីដ

បានផុស

នៅ

មនុស្ស​មួយ​ចំនួន​ច្រើន​តែ​ខ្ជិល​លាង​ដៃ​ ហើយ​ប្រើ​ជែល​ជំនួស​ដោយ​គិត​ថា ​ជែល​ក៏​អាច​សម្លាប់​មេរោគ​បាន​ទាំង​ស្រុង​ដែរ។ សូម​ចាំ​ថា​ អនាម័យ​ដៃ​អាច​ធ្វើ​បាន​ច្រើន​ ដូចជា​លាងដៃ​ជាមួយ​សាប៊ូ​ ប្រើ​អាកុល​ឬ​ជែល។ ទោះ​មាន​ជម្រើស​យ៉ាង​ណា ​ក៏​មាន​អ្នកខ្លះ​បាន​ប្រើ​ជែល​ខុស ​ហើយ​អាច​នាំមេរោគ​ចូល​ក្នុង​ខ្លួន​បាន​ថែម​ទៀត។

១ មិន​ព្រម​លាងដៃ​ពេល​ប៉ះ​អ្វី​មួយ​ឬ​ចេញ​ពី​បន្ទប់​ទឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតStephen Loyd (MD Loyd) ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ក្រុមហ៊ុន JourneyPure មាន​ប្រសាសន៍​ថា“ ដៃ​ដែល​មាន​អនាម័យ​គឺ​ជា​ដៃ​ដែល​ត្រូវ​បាន​លាង​សំអាត​​ជាមួយ​ទឹក​​សាប៊ូ” ។ ហើយ​ការ​លាងដៃ​រយៈពេល ២០ វិនាទី​គឺ​ដូច​ប្រឆាំង​នឹង​មេរោគ។ ដូចគ្នា​នេះ​បើ​អ្នក​មិន​លាង​ដៃ​ ហើយ​ប្រើ​ជែល​សុទ្ធ​ ក៏​មិន​អាច​ជួយ​សម្លាប់​មេរោគ​បាន​ស្អាត​ដែរ។

២ ប្រើ​ជែល​ខុស​ទិសដៅ

កំហុស​មួយ​ទៀត​គឺ​ថា​មនុស្ស​ប្រើ​ជែល​ឲ្យ​តែ​បានៗ​ប៉ុណ្ណោះ​ ដោយ​គ្រាន់​តែ​លាប​ឲ្យសើម​ដៃ​រួច​ស្រេច។ ការ​ប្រើ​ជែល​បាន​ត្រឹមត្រូវ​ចាំ​បាច់​ណាស់​ក្នុង​ពេល​នេះ ​គឺ​ត្រូវ​ដាក់​វា​នៅ​ចន្លោះ​ម្រាម​ដៃ​ក៏​ដូចជា​នៅ​​​ក្រចក​ដៃ ​ដើម្បី​ឲ្យ​អនាម័យ​បាន​ចែកចាយ​ទៅ​ដៃ​ស្មើៗ​គ្នា។

៣ ប្រើ​ញឹកញាប់​ពេក

វេជ្ជបណ្ឌិត Rhonda Kalasho និយាយ​ថា“ ជែល​មិន​ត្រឹម​សម្លាប់​បាក់តេរី​អាក្រក់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បាក់តេរី​ល្អៗ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ស្ងួត។ ការ​ប្រើ​ជែល​ញឹក​ក៏​ជា​កំហុស​ឆ្គង​មួយ​សម្រាប់​ដៃ​របស់​អ្នក​ដែរ។

៤ ប្រើ​ជែល​មាន​ជាតិ​អាកុល​តិច​ពេក

លោក Husain មាន​ប្រសាសន៍​ថា“ ជែល​គួរ​តែ​មាន​ជាតិ​អាល់កុល​យ៉ាង​ហោច​ណាស់ ៦០ ភាគរយ។ ការ​ប្រមូល​ផ្ដុំ​ជាតិ​អាល់កុល​កាន់​តែ​ខ្ពស់ ​វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ទ្វេគុណ” ។

៥ មិន​ទុក​ឲ្យ​ជែល​ស្ងួត​តាម​ធម្មជាតិ

កំហុស​ទូទៅ​ដែល​មនុស្ស​ធ្វើ​គឺ​នៅ​ពេល​ប្រើ​ជែល ​​ពួកគេ​មិន​បាន​ជូត​ឬ​ទុក​ឲ្យ​វា​ស្ងួត​សិន​ សឹម​ចាប់​កាន់​របស់ប្រើប្រាស់ ។

៦ ប្រើ​សន្សំសំចៃ​​ខ្លាចជែល​អស់

នេះ​ក៏​ជា​បញ្ហា​មួយ​ដែរ​ចំពោះ​អ្នក​ខ្លះ​ គឺ​មាន​ទម្លាប់​ប្រើ​ជែល​សន្សំសំចៃ​ឬ​ប្រើ​បរិមាណ​តិច​ជាង​ធម្មតា​ ដើម្បី​ឲ្យ​វា​នៅ​រក្សា​បាន​​យូរ។ ការ​ប្រើ​របៀប​នេះ​មិន​អាច​សម្លាប់​មេរោគ​បាន​ដូច​ការ​រំពឹង​ទុក​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖.eatthis

ចុចអាន៖អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយសារប្រើជែលលាងដៃញឹកញាប់ពេក

ចុចអាន៖អាល់កុល ឬជែល លាងសម្អាតដៃបាន តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៦ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម