Connect with us

កូវីដ-១៩

គ្រូពេទ្យ​ជួរ​មុខ​ម្នាក់​ត្រូវ​យក​សំណាក​មនុស្ស​ជាង ១០០ នាក់​ក្នុង​មួយ​ថ្ងៃ មិន​ខ្លាច​ជួប​អ្នក​មាន​កូវីដ ១៩

បានផុស

នៅ

ជម្នះ​ភាព​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​ពី​ឪពុកម្ដាយនៅ​ស្រុក​កំណើត​ យុវតី​ម្នាក់​បាន​ស្ម័គ្រ​ខ្លួន​ជា​បុគ្គលិក​គ្រូពេទ្យ​អាវ​ស ដើម្បី​ប្រយុទ្ធ​មេរោគ​រាតត្បាត​កូវីដ ១៩។

ស្ថិត​ក្នុង​ចំណោម​ក្រុម​គ្រូពេទ្យ​រាប់​ពាន់​នាក់​ទូទាំង​ប្រទេស ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ជំងឺ​គ្មាន​ស្រមោល យុវតី​វ័យ​ជាង ២០ ឆ្នាំ​ម្នាក់​នេះ បាន​ចាកចោល​គ្រួសារ​ក្នុង​ខេត្ត​កំពត ដើម្បី​បំពេញ​ភារកិច្ច​ដែល​គ្រប់​គ្នា​ខ្លាច​រអា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ោង​ជាង ៨ យប់​ទៅ​ហើយ​ក្រោយ​សម្រាក​ពី​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ យុវតី យី រចនា បាន​ប្រាប់​កម្ពុជា​ថ្មី​​ថា កញ្ញា​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​គ្រូពេទ្យ​ជួរ​មុខ​នេះ ដោយ​គ្មាន​អ្នក​ណា​បង្ខំ​ទេ។

យុវតី​ដែល​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ឆ្មប​ប្រាប់​ថា ដោយសារ​ស្រុក​ទេស​ជួប​ជំងឺ​រាតត្បាត កញ្ញា​បាន​ចូលរួម​ដោយ​ឥត​រុញរា​ចិត្ត ដើម្បី​ប្រយុទ្ធ​យក​ឈ្នះ​ជាមួយ​ជំងឺ​នេះ។

“ពេល​ប្រាប់​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក គាត់​មិន​ចង់​ឲ្យ​ធ្វើ​ទេ ដោយសារ​បារម្ភ​ខ្លាច​ឆ្លង​រោគ ប៉ុន្តែ​ស្រុក​ទេស​កើត​ជំងឺ​រាតត្បាត​ចឹង ខ្ញុំ​ត្រូវ​តែ​ចូលរួម និង​បាន​ពន្យល់​ពួក​គាត់​ឲ្យ​យល់​ពី​ស្ថានភាព ដែល​ប្រទេស​ត្រូវការ​អ្នក​ស្ម័គ្រចិត្ត លះបង់​ធ្វើ​ការងារ​ដ៏​គ្រោះថ្នាក់​នេះ”។

និស្សិត​ដែល​បញ្ចប់​បរិញ្ញាបត្រ​រង​ឆ្មប​នៅ​សកលវិទ្យាល័យ​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​ប្រាប់​បន្ត​ថា មុន​ពេល​កញ្ញា​ចូលរួម​ធ្វើ​ការងារ​ដែល​ត្រូវ​ទំនួល​ខុស​ត្រូវ​ខ្ពស់​នេះ កញ្ញា​ក៏​ជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គ​ស្នួល​ផ្នែក​សម្ភព។

ជុំវិញ​ការងារ​ប្រយុទ្ធ​កូវីដ ១៩ យុវតី​មក​ពី​ខេត្ត​កំពត​ប្រាប់​ថា ភារកិច្ច​ប្រចាំថ្ងៃ​គឺ​កញ្ញា​ត្រូវ​ទៅ​យក​សំណាក​អ្នក​ជំងឺ​ដែល​សង្ស័យ​តាម​រោងចក្រ មណ្ឌល​ព្យាបាល និង​ទីតាំង​ផ្សេង​ទៀត​តាម​ការ​ណែនាំ​ជាក់​ស្តែង ហើយ​ជា​មធ្យម​កញ្ញា​ត្រូវ​យក​សំណាក​មិន​ក្រោម​មួយ​រយ​នាក់​ទេ ពេល​ចុះ​ទៅ​យក​ម្តងៗ​។

កញ្ញា​ប្រាប់​បន្ត​ថា ពេល​ត្រូវ​ជួប​អ្នក​សង្ស័យ​ឬ​ជា​អ្នក​ជំងឺ កញ្ញា​មិន​ភ័យខ្លាច​នោះ​ទេ មាន​តែ​អាណិត​ខ្លោច​ចិត្ត​ទៅវិញ មាន​​ទាំងមនុស្ស​​ចាស់ជរា ​ក្មេង​តូចៗ​ទាំង​មិន​ដឹង​អី ដែល​ខ្លះ​ត្រូវ​ឆ្លង​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​ការ​ប៉ះពាល់​ពី​សាច់ញាតិ។

យុវតី​ជា​កូន​ច្បង​ក្នុង​គ្រួសារ​នេះ​បន្ត​ថា ការងារ​នេះ​ប្រយ័ត្ន​បំផុត​នោះ អំឡុង​ពេល​យក​សំណាក​គឺ​ការពារ​កុំ​ឲ្យ​ឆ្លង​ពី​​មនុស្ស​​ម្នាក់​ទៅ​ម្នាក់​ទៀត ហើយ​ក៏​ឧស្សាហ៍​បាញ់​អាកុល​ជា​ប្រចាំ​ផង​ដែរ។

កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ពេល​ខ្លះ​ឈុត​ស្លៀក​ការពារ​ដែល​គ្រប​ពេញ​មួយតួ​​ខ្លួន​ត្រូវ​ពាក់​ពេញ​មួយ​ថ្ងៃ​ក៏​មាន​ដែរ ដោយសារ​មាន​អ្នកជំងឺ​ច្រើន​ ហើយ​ថ្ងៃ​ខ្លះ​ត្រូវ​យក​​សំណាក​ដល់​កណ្ដាល​អាធ្រាត្រ​ក៏​មាន។​

ក្នុង​រយៈ​ពេល​បំពេញ​ការងារ​ដែល​ត្រូវ​​ទទួល​ខុសត្រូវ​ខ្ពស់​នេះ កញ្ញា​បញ្ជាក់​ថា កន្លង​មក​មិន​ដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ​មាន​ក្រុម​ការងារ​ឆ្លង​ពី​អ្នក​ជំងឺ​នោះ​ទេ។ ទោះ​បី​យ៉ាង​ណា​ វិធានការ​ការពារ​និង​ការ​ប្រយ័ត្ន​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ជានិច្ច ជាមួយ​ការងារ​ប្រឈម​គ្រោះ​ថ្នាក់​អាច​ឲ្យ​អ្នក​បាត់បង់​ជីវិត​គ្រប់​ពេល​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម