Connect with us

កូវីដ-១៩

វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី ២៣នេះ

បានផុស

នៅ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារប្រតិបត្តិការ​បច្ចេកទេស និងផ្គត់ផ្គង់ នៃគណៈកម្មការអន្តរក្រសួងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន​ប្រាប់​ទូរទស្សន៍ Btv ថា វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញចំនួន១លានដូស នឹង​មកដល់​នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា​ ឆ្នាំ​២០២១ វេលា​ម៉ោង​១០ និង​១៥​នា​ទី​ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​កំពុង​សម្រុក​ចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញក្នុង​ខណ្ឌ​ចំនួន​៨​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់​ខែ​មិថុនា​ ខាងមុខ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​រាជធានី​ភ្នំពេញទាំង​១៤​ខណ្ឌ។​

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ ដែល​ជា​ការ​បញ្ជា​ទិញ​ និង​ជំនួយ​សរុប​ជាង ៥ លាន​ដូស មកហើយ(៥ ០២៤ ០០០)។ វ៉ាក់សាំង​ទាំង​នោះ​ រួម​មាន​វ៉ាក់​សាំង​ស៊ីណូហ្វាម (Sinonpharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៧ លាន​ដូស ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ដែល​ជា​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ចំនួន ៣ លានដូស និង​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca ) ៣២៤,០០០ដូស ជា​ជំនួយ​របស់ខូវ៉ាក់ តាម​រយៈអង្គការសុខភាពពិភពលោក​(WHO)។

កន្លងមក​លោកស្រី​ យក់ សម្បត្តិ បញ្ជាក់​ថាប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ នឹង​មាន ចំនួន​ដល់ ៨ លានដូស​ បន្ទាប់ពី​រាជរដ្ឋាភិបាល​គ្រោង​បញ្ជា​ទិញ​បន្ថែម​៥​លាន​ដូស។​

លោកស្រី ​បាន​បញ្ជាក់​ថា​ការ​បញ្ជា​ទិញ​បន្ថែម​នេះ​បូក​ជាមួយ​នឹង​ជំនួយ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក​ទៀត​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​រហូត​ដល់​ទី២៦​លានដូស ​សម្រាប់​ចាក់​ជូន​ពល​រដ្ឋ​ប្រមាណ​១៣លាន​នាក់​នៅ​ទូទាំង​ប្រទេស​។

ចាប់​ពី​ថ្ងៃ​ទី​១០​ខែកម្ភៈ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ២០២១​ ក្រសួងសុខាភិបាល ​និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​កូវីដ​១៩ជូន​មន្រ្តីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស​ជាង​២លាន​នាក់(២,១៩៨,៥៤៧)៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៩ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម