Connect with us

កូវីដ-១៩

រោងចក្រ ហឹរ៉ាយហ្សិន អៅដរ បិទទ្វារជាបណ្តោះអាសន្ន បន្ទាប់​ពីរកឃើញករណីឆ្លងជាបន្តបន្ទាប់

បានផុស

នៅ

ម្ចាស់​រោងចក្រ ហឹរ៉ាយហ្សិន អៅដរ ដែល​មាន​កម្មករ កម្មការិនី​បម្រើ​ការ​ងារ​ចំនួន​ ៨៥០០ នាក់ បាន​សម្រេច​ផ្អាក​ការ​ងារ​បណ្ដោះអាសន្ន បន្ទាប់​ពី​ផ្ទុះ​កូវីដ​នៅ​ក្នុង​រោងចក្រ នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា​នេះ ហើយ​រក​ឃើញ​វិជ្ជមាន​ជា​បន្ត​បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ផ្អាក​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​រសៀល​ម៉ោង ១ ថ្ងៃ​ទី២២ ខែ​ឧ​សភា​នេះ ដោយ​រដ្ឋបាល​រោងចក្រ​មិន​ទាន់​បញ្ជាក់​ថ្ងៃ​ចូល​បម្រើ​ការងារ​វិញ។

​រោងចក្រ​ហឹរ៉ាយហ្សិន អៅដរ មាន​ទីតាំង​ស្ថិត​នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​បាន​រកឃើញ​កម្មការិនី​រោង​ចក្រ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧ​សភា​ចំនួន​២០ នាក់ និង​មានរក​ឃើញ​មាន​វិជ្ជមាន​ជា​បន្តបន្ទាប់៕

អត្ថបទ៖ ឈៀង​ ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម