ពលរដ្ឋ​ព័ទ្ធចាប់​អ្នកជំងឺ​កូ​វី​ដ-១៩ ម្នាក់ ដែល​រត់​ចេញពី​មន្ទីរពេទ្យ​មក​សំងំ​លាក់ខ្លួន​ក្នុងភូមិ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ពលរដ្ឋ​ព័ទ្ធចាប់​អ្នកជំងឺ​កូ​វី​ដ-១៩ ម្នាក់ ដែល​រត់​ចេញពី​មន្ទីរពេទ្យ​មក​សំងំ​លាក់ខ្លួន​ក្នុងភូមិ

បានផុស

នៅ

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​មាត់ទន្លេ​បាសាក់​ក្រោយ​យឿ​ត្រី​បេនឡាន​ច្បារអំពៅ ​បាននាំគ្នា​ព័ទ្ធ​ចាប់​អ្នក​ជំងឺ​កូ​វីដ​១៩​ម្នាក់​ ដែល​រត់​ចេញពី​មន្ទីរពេទ្យ​មក​រស់នៅ​ក្នុងភូមិ​ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ​ដល់​ប្រជាពលរដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល​ថ្ងៃទី​២២​ ខែឧសភា​នៅក្នុង​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

តាម​សេចក្តីរាយការណ៍​ពី​លោក ជូ ចាន់នី ជំនួយការ​សង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា នៅ​ម៉ោង​កើតហេតុ​ បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដើម​ចាន់​បាន​រកឃើញ​បុរស​ម្នាក់​ឈ្មោះ មាន ផាន់​ណា អាយុ​២៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ​ ប៉ុន្តែ​ជននេះ​មាន​ផ្ទុក​វី​រុស​កូ​វីដ​១៩​ដែល​ត្រូវ​បាន​គ្រូពេទ្យ​ដឹកយក​ទៅ​ព្យាបាល​ជំងឺ​នៅ​សាលា​បឋ​មសិ​ក្សា​ផ្សារ​ដើមថ្កូវ​អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ​មិនទាន់បាន​ជាសះស្បើយ​ផង​ បែ​ជា​អ្នកជំងឺ​ម្នាក់នេះ​ព្យាយាម​រត់​ចេញមក​លាក់ខ្លួន​ក្នុងភូមិ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​ម្យ៉ាងទៀត​តំបន់​ដែល​ពួកគេ​រស់នៅ​គឺជា​តំបន់​ក្រហម​ថែមទៀត​។​

លោក ជូ ចាន់នី បានបញ្ជាក់​ទៀតថា​ កាលពី​៣​ថ្ងៃមុន​ អ្នកជំងឺ​ម្នាក់នេះ​បាន​រត់​ចេញពី​មន្ទីរពេទ្យ​ម្តង​រួចមកហើយ​ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ប្រើពេល​សឹង​ពេញ​មួយ​យប់​ទំរាំ​ចាប់បាន​ ហើយ​បញ្ជូនទៅ​ព្យាបាល​វិញ​។​ ចៃដន្យ​ទៅបាន​មួយ​យប់​រត់មកវិញ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឃ្លាំចាំ​ចាប់​ប្រើពេល​អស់​២​យប់​៣​ថ្ងៃ​ទើប​រកឃើញ​អ្នកជំងឺ​រូបនេះ​កំពុង​ពួន​សំងំ​ក្នុង​ស៊ី​ទែន​ទឹក​ជាប់​មាត់ទន្លេ​ហើយ​ប្រជាពលរដ្ឋ​ស្រែក​ឲ្យ​ចេញ ប៉ុន្តែ​ពេលដែល​រត់ចេញ​ពី​ស៊ីទែន​ទឹក​ ជននេះ​នៅ​បន្តរ​ត់ទៅ​ពួន​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ទំរាំ​ចាប់​វា​បាន​។​

តាម​ការបញ្ជាក់​ពី​លោក ជូ ចាន់នី គឺ​អាជ្ញាធរ​និង​សមត្ថកិច្ច​ព្យាយាម​តាម​ចាប់អ្នកជំងឺម្នាក់នេះជាច្រើន​ថ្ងៃ​មកហើយ​ ទើប​ចាប់បាន​ដោយមាន​ការសហការ​ណ៍​ពី​ប្រជាពលរដ្ឋ ​ដែល​លោក​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដល់​ពួកគាត់​ ព្រោះ​ជននេះ​មាន​ជំងឺ​កូ​វីដ​១៩​។​​

គួរ​បញ្ជាក់ថា ​នៅពេល​កំពុង​ព័ទ្ធ​ចាប់​អ្នកជំងឺ​រូបនេះ ​គឺ​ប្រជាពលរដ្ឋ​ប្រុង​សម្លាប់ចោល​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ចុះទៅ​អន្តរាគមន៍​ព្រោះ​ការប្រើ​ហិង្សា​នាំ​ឲ្យ​ខុស​ទៅនឹង​ច្បាប់​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services