Connect with us

កូវីដ-១៩

ប្រកាសបិទ​ខ្ទប់​ភូមិ​មួយ​ ជាប់ព្រំដែន​វៀតណាម​​​ជា​បន្ទាន់ ទប់ស្កាត់​ការ​រាលដាល​កូវីដ ១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល​បាន​ចេញ​សេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

តាមសេចក្តីជូនដំណឹង​បានបញ្ជាក់​ថា៖

“បរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ក្នុង​ភូមិសាស្រ្ត​ភូមិជ្រៃធំ ឃុំ​សំពៅពូន ស្រុក​កោះធំ ត្រូវបាន​ដាក់​ជាតំបន់ក្រហម”។
-“ភូមិសាស្រ្ត​ភូមិជ្រៃធំ ឃុំ​សំពៅពូន ស្រុក​កោះធំ ជាតំបន់លឿង លើកលែងបរិវេណក្រុមហ៊ុនត្រេនដ្រាហ្គន ត្រូវ​កំំណត់​ជាតំបន់ក្រហម”

សេចក្តី​សម្រេច​នេះ​ចាប់អនុវត្ត​ពី​ថ្ងៃ​ ២២ ខែ​ឧសភា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ ០៦ មិថុនា​ ឆ្នាំ​២០២១។

ភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ជា​តំបន់ប្រជុំជនដ៏ធំ និង​មណ្ឌល​​កាស៊ីណូ​ជាប់​ព្រំដែន​វៀតណាម។ ភូមិសាស្រ្ត​តំបន់នេះ​មានករណី​ផ្ទុះ​ឆ្លង​យ៉ាងធ្ងន់ធ្ងរលើ​បុគ្គលិក​កាស៊ីណូ និង​ពលរដ្ឋរាប់រយនាក់ ហើយ​អាជ្ញាធរ​រៀបចំ​បង្កើត​ជា​​មណ្ឌលព្យាបាល​អ្នក​ឆ្លងកូវីដនៅ​ក្នុង​មូលដ្ឋាន​នោះ​តែ​ម្តង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម