Connect with us

កូវីដ-១៩

វិធានការ៥ចំណុចខេត្តព្រះសីហនុទប់ស្កាត់ការឆ្លងរាលដាលកូវីដ‑១៩ តាមរោងចក្រ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធាការចំនួន៥ចំណុចដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩ នៅតាមរោងចក្រ ពិសេសរោងចក្រក្នុងតំបន់សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញវិធានការ៥ចំណុចនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីលោកអភិបាលខេត្តព្រះសីហនុបានចុះពិនិត្យមើលរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក  គួច ចំរើន បាន មានប្រសាសន៍ថាវិធានការចំនួន៥ចំណុចនោះរួមមាន៖

ទី១ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសត្រូវធ្វើការផ្សព្វផ្សាយដល់ម្ចាស់រោងចក្រទាំងអស់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទី២ ការឆ្លងជំងឺកូវីដ-១៩ ចេញពីកន្លែងចុងភៅ ត្រូវមានការប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។

ទី៣ ម្ចាស់រោងចក្រត្រូវគ្រប់គ្រងរថយន្តដឹកកម្មករ ចៀសវាងការដឹកកម្មកររោងចក្រផ្សេង ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ងាយស្រួលគ្រប់គ្រង និងមិនរាលដាលដល់រោងចក្រផ្សេងទៀត។

ទី៤ ម្ចាស់រោងចក្រត្រូវរកទីតាំងសមរម្យឱ្យកម្មករស្នាក់នៅរួម និងដំណើរការអាជីវកម្មចៀសវាងការចេញទៅខាងក្រៅ អាចនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ ប្រសិនបើមានកម្មករណាម្នាក់ឆ្លងជំងឺកូវីដ-១៩ យើងងាយស្រួលគ្រប់គ្រង និងយកពួកគាត់ទៅព្យាបាល ហើយកម្មករដែលនៅសល់អាចធ្វើការបាន ដោយធ្វើចត្តាឡីស័កនៅនឹងរោងចក្រតែម្តង។

ទី៥ ថៅកែរោងចក្រ ត្រូវធ្វើជាគំរូដល់កម្មករ និយោជក រាល់ការចេញចូលរោងចក្រត្រូវពាក់ម៉ាស បាញ់អាល់កុលសម្លាប់មេរោគ លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីធានាថាមិនមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ។

លោក អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានបំណងបិទរោងចក្រណាមួយទេ ប្រសិនបើម្ចាស់រោងចក្រសហគ្រាសទាំងអស់ គោរពតាមវិធានការសុខាភិបាលបានល្អ ហើយការឆ្លងរាលដាលនឹងត្រូវបានកាត់បន្ថយជាក់ជាមិនខាន ត្រូវរស់នៅតាមបែបកន្លងថ្មីទាំងអស់គ្នា ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍មានចំនួន ៣,០១៥នាក់ ស្រី ១,៧០០នាក់ ជនជាតិខ្មែរ ២,៦៩៦នាក់ អ្នកជាសះស្បើយថ្មី ២,២២៦នាក់ ស្រី  ១,៣០៨នាក់ អ្នកជំងឺនៅសល់ ៧៧៧នាក់ ស្រី ៣៨៦នាក់ និងអ្នកស្លាប់បាត់បង់ជីវិត ចំនួន១២នាក់ ស្រី៦នាក់ ជនជាតិខ្មែរទាំងអស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម