Connect with us

កូវីដ-១៩

យកសំណាកកម្មករជាង៣,២០០នាក់ទៅធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ ៥០នាក់

បានផុស

នៅ

ខេត្តកំពង់ចាមបានយកសំណាកកម្មករកម្មការិនីជាង៣,២០០នាក់ទៅធ្វើតេស្តរកកូវីដ‑១៩ ហើយជាលទ្ធផលរកឃើញវិជ្ជមានចំនួន៥០នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង៥០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសរចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី២៣ ខែឧសភានេះបានឱ្យដឹងថា អ្នកឆ្លងថ្មីចំនួន៥០នោះជាកម្មកររោងចក្រដែល៤៩នាក់នៅស្រុកជើងព្រៃ និង១នាក់ទៀតនៅស្រុកបាយ។

បើតាមរបាយការណ៍គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន៥៣៤នាក់ជាសះស្បើយចំនួន១៣៧នាក់ រួមទាំងជាថ្ងៃនេះ៩នាក់ផង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤០៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន២នាក់។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តកំពង់ចាមកំពុងមានផ្ទុះជំងឺកូវីដ‑១៩ យ៉ាងធ្ងន់ធ្ងរទៅលើកម្មករកម្មការិនីនៅតាមរោងចក្រចំនួន៤ដែលមានកម្មករប្រមាណជិត២ម៉ឺននាក់ ក្នុងនោះរកឃើញមានវិជ្ជមានរាប់រយនាក់ និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា៖ “ដើម្បីគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យមានការរីកបន្ត យើងត្រូវអនុវត្តយុទ្ធសាស្ត្រ២យ៉ាងគឺ ទី១ត្រូវបិទខ្ទប់ក្តោបឱ្យជាប់ ទី២ត្រូវការពារ កុំឱ្យរីកចេញទៅខាងក្រៅ ហើយយើងត្រូវធ្វើការបោសសំអាតដើម្បីកាត់ផ្ដាច់ខ្សែចម្លងសហគមន៍ក្នុង “ព្រឹត្តិការណ៍ ២០កុម្ភៈ” ដែលកំពុងបង្ក ការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋានផងនោះ”។

លោក អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តវិធានការ សុខាភិបាល បន្តការគ្រប់គ្រងច្បាប់ឱ្យជាប់ចំពោះអ្នកសង្ស័យដែលត្រូវផ្តោតសំខាន់ទៅលើកម្មករ កម្មការិនី ពិសេសត្រូវបន្តស្រាវជ្រាវ ស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់មកយកសំណាកតាមតេស្តរហ័សកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាល។

ជាងនេះទៀតមន្ត្រីសុខាភិបាលស្រុកនីមួយៗ ត្រូវអនុវត្តវិធានការនេះ ឱ្យបានម៉ឺងម៉ាត់ ពេលពិនិត្យរកឃើញអ្នកវិជ្ជមាន ហើយនោះ ទោះជានៅទីកន្លែងណាក៏ដោយ គឺត្រូវនាំគាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះមន្ទីរពេទ្យស្រុកនិមួយៗត្រូវរៀបចំគ្រែទទួលអ្នកជំងឺកូវីដ-១៩ ឱ្យបានយ៉ាងតិច ១០គ្រែ ឬលើសពីនេះ។

លោក​ អភិបាលខេត្តកំពង់ចាម​បានយកវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម ដែលបច្ចុប្បន្នមានតែ ៤០៥គ្រែ ធ្វើកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល និងទីតាំងត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ក បន្ថែមនៅវិទ្យាល័យដីដុះ បន្ទាប់ពីចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ ត្រូធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក មានការកើនឡើងជាលំដាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម