Connect with us

កូវីដ-១៩

អ្នកនាំពាក្យ៖ ក្រសួងអប់រំនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងការប្រឡងឌីប្លូម និងបាក់ឌុប

បានផុស

នៅ

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី២៣ ខែឧសភានេះថា ក្រសួងនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពការប្រឡង​សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដដែលដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំនេះជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់វិស័យឯកជន និងមាតាបិតាសិស្សដែលមានកូនចៅត្រៀមប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំ២០២១នេះ ខណៈកាលពីឆ្នាំ២០២០កន្លងទៅប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យបេក្ខជនប្រឡងឌីប្លូមដែលមិនបានចូលប្រឡង និងបេក្ខជនប្រឡងធ្លាក់ និងបេក្ខជនលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយដោយសារតែវិបត្តិជំងឺកូវីដ‑១៩។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានសំដែងនូវការព្រួយបារម្ភពីការបរិច្ឆេទនៃដំណើរការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុប។

លោកបានមានប្រសាសន៍ថា៖ “ទាក់ទិងនឹងកាលបរិច្ឆេទនៃការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុបនេះគឺជាកង្វល់របស់វិស័យឯកជនតែម្តង។ បញ្ហាបើកថ្នាក់ឡើងវិញជារឿងមួយដែលបច្ចុប្បន្នវាមិនសូវជាចោទប៉ុន្មានទេ ព្រោះយើងកំពុងតែរៀនតាមអនឡាញអីចឹងនិរន្តរភាពចេះតែដំណើរការទៅមុខ”។

លោកបានបន្តថា ប៉ុន្តែចំណុចកាលបរិច្ឆេទនៃការប្រឡងឌីប្លូម និងបាក់ឌុបគឺជារឿងសំខាន់មួយទៀត ព្រោះថាកាលបរិច្ឆេទប្រឡងឌីប្លូម និងបាក់ឌុបនេះជាកក្តាធ្វើឱ្យនិរន្តរភាពឆ្នាំសិក្សាឱ្យវាមានលំដាប់ថ្នាក់ទៅតាមកាលបរិច្ឆេទឱ្យបានច្បាស់លាស់។

លោកបានបន្ថែមទៀតថា៖ “បើសិនជាយើងខ្លាចកូវីដផង រៀនតាមអនឡាញផង រៀនទាំងភិតភ័យផង ហើយធ្វើឱ្យឆ្នាំសិក្សា កាលបរិច្ឆេទប្រឡងឌីសប្លូម និងបាក់ឌុបមិនមានភាពច្បាស់លាស់ អា​ហ្នឹងកាន់តែធ្ងន់តែម្ដង ព្រោះថាកាលបរិច្ឆេទនៃសម័យប្រឡងទាំងពីរជាការកក្តាស្លាប់រស់នៃនិរន្តរភាពនៃឆ្នាំសិក្សា”។

លោក រស់ សុវាចា បានមានប្រសាសន៍បញ្ជាក់ថា៖ “ចំពោះការប្រឡងឌីប្លូម និងបាក់ឌុបនេះ ក្រសួងអប់រំ នឹងជម្រាបជូននាពេលក្រោយ។ ប៉ុន្តែចំពោះមុខនេះ សូមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្សមេត្តាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ”។

យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ សូមលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ។

លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា  ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡានៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម