Connect with us

កូវីដ-១៩

មណ្ឌលវិទ្យាល័យ​ព្រះសីហនុ​ ក្រុងកំពង់ចាម​​ អាចដាក់​អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលជាង១ពាន់នាក់

បានផុស

នៅ

កំពង់ចាម​៖​ ក្រោយពីមានអ្នកជំងឺកូវីដបានឆ្លងរីករាលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ​ រដ្ឋបាល​ខេត្តកំពង់ចាម​ ក្រោមការដឹកនាំពីសំណាក់​ លោក​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម​ បានសម្រេចជ្រើសរើសយកវិទ្យាល័យព្រះសីហនុ​ ក្រុងកំពង់ចាម​ ជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀល​ ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២១​នេះ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ​ និងរៀបចំដាក់បរិក្ខាពេទ្យ​ និងកែលម្អ​ដាក់គ្រែ​ សម្រាប់ពិនិត្យព្យាបាល​អ្នកជំងឺកូវីដ​​ បន្ទាប់ពីរៀបចំទីតាំងមួយនេះហើយ​។

លោក អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ បានជម្រុញដល់ក្រុមការងារធ្វើយ៉ាងណាពន្លឿនការងាររៀបចំឱ្យលឿន​បំពាក់ប្រព័ន្ធភ្លើង​ ប្រព័ន្ធ​ទឹក​ បង្គន់​ និងរៀបចំគ្រែ​។ មណ្ឌលវិទ្យាល័យព្រះសីហនុមួយនេះ​ អាចដាក់អ្នកជំងឺកូវីដបានប្រមាណជាង១ពាន់នាក់​។

សូមជម្រាបថា​ វិទ្យាល័យ​ព្រះសីហនុ​ ក្រុងកំពង់ចាម​ ជាទីតាំងទី២​ ដែលត្រូវបានរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩​ ដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចយកទីតាំងមួយនេះ​ បន្ទាប់ពីមន្ទីរមេគង្គកំពង់ចាម​។

ដោយឡែក​ វិទ្យាល័យ​ដីដុះ​ ក្រុងកំពង់ចាម​ នឹងប្រែក្លាយទៅជាមណ្ឌលចត្តាឡីស័កមួយទៀត​ សម្រាប់ក្រមខណ្ឌភូមិសាស្ត្រក្រុងកំពង់ចាម​ ប្រសិនបើមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល​ ដើម្បីធ្វើចត្តាឡីស័ក​នៅទីនេះ​ ខណៈ​មណ្ឌលចត្តាឡីស័កគរុកោសល្យត្រូវបានបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កកើនឡើង៕​

អត្ថបទ​ និង​ រូបភាព៖​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម