Connect with us

កូវីដ-១៩

រោងចក្រ​ពីរកន្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង រកឃើញកម្មករ​ ៨៦ នាក់ មាន​កូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំ​ង នៅ​ថ្ងៃ ២៣ ឧសភា​នេះ បាន​រាយការណ៍​ករណី​រកឃើញ​វិជ្ជមាន​កូវីដ ៨៦ នាក់​ទៀត ដែល​ជា​កម្មករ​ បុគ្គលិក​ខ្មែរ​និង​បរទេស​នៅ​រោងចក្រ​ពី​រ​កន្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង។

រោងចក្រទាំង​ពីរ​ដែលរកឃើញកម្មករ​និងបុគ្គលិកឆ្លងកូវីដ ១៩ មាន​រោងចក្រហឺរាយហ្សីន អៅដរ (ខេមបូឌា) និង​រោងចក្រ​តឹកហ្វុក (ខេមបូឌា) ដែលមានទីតាំង​នៅ​ភូមិ​ផ្សារ​ត្រាច និង​ភូមិ​លង្វែក ស្រុកកំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង។

កាល​ពី​ប៉ុន្មានថ្ងៃ​មុន ក្រុម​គ្រូ​ពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំ​ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ចំនួន​២០ នាក់ នៅ​ក្នុង​រោងចក្រ​ហឹរ៉ាយហ្សិន អៅដរ នៅ​ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ងិន ចាន់សារ៉េត បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​កំពុង​​​ចុះ​អង្កេត​ស្រាវជ្រាវ​ និង​មិន​ទាន់​កំណត់​ប្រភព​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា​ តើ​ប្រភព​ចម្លង​អ្នក​វិជ្ជមាន​ទាំង​នោះ​មក​ពីណា​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម