Connect with us

កូវីដ-១៩

ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៦បន្ថែម និងជាសះស្បើយ៣នាក់

បានផុស

នៅ

នៅថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ធំប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៦នាក់បន្ថែមទៀត ដែលធ្វើឲ្យខេត្តមានអ្នកជំងឺសរុបកើនដល់១៧៤នាក់។

រដ្ឋបាលខេត្តបញ្ជាក់ថា​ ករណីឆ្លងថ្មីចំនួន១៦នាក់នេះ ក្នុងនោះមានស្រុកស្ទឹងសែន១នាក់ ស្រុកតាំង​គោក១៣នាក់ ស្រុកស្ទោង១នាក់ និងស្រុកកំពង់ស្វាយ១នាក់។

រដ្ឋបាលខេត្ត​សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាង​លើ សូមរួសរាន់​ទាក់ទងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

អាជ្ញាធរខេត្តបានបន្ថែមថា នៅថ្ងៃទី២៣ ខែ​ឧសភា នេះ ដោយទទួលបានការព្យាបាល​យ៉ាងយកចិត្ត​ទុក​ដាក់​ពី​ក្រុមគ្រូ​ពេទ្យ អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ (ស្រី២នាក់) បានជាសះស្បើយ និងអនុញាត​ឲ្យ​ចេញទៅផ្ទះវិញ និងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំមានអ្នកជំងឺកូវីដ-១៩ សរុប១៧៤​នាក់ ស្រី​៦៩​នាក់ ក្នុងនោះព្យាបាលជាសះស្បើយ៥៧នាក់ ស្រី២៦នាក់ និងកំពង់សម្រាកព្យាបាល​ចំនួន​១១៧​នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម