Connect with us

កូវីដ-១៩

តារាសម្តែង ម៉ិច ម៉ារីកា ឆ្លងជំងឺកូវីដ-១៩៖ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​

បានផុស

នៅ

ភ្នំពេញ៖ បន្ទាប់​ពី​សង្ស័យ និងបានយកសំណាកទៅធ្វើតេស្ត តារាសម្តែងស្រីកញ្ញា ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយ​ប៉ះពាល់អ្នកជំងឺម្នាក់។ 
តារាស្រី ម៉ិច ម៉ារីកា ក្រោយរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ដឺព្រេមៀសែន​សុខ (ជិតផ្សារអ៊ីអន២)។ នេះបើយោងតាមការបញ្ជាក់ពីសាមីខ្លួន ម៉ិច ម៉ារីកា។
កញ្ញា  ម៉ិច ម៉ា​រី​កា បានបង្ហោះ​នៅលើគនណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ក្ដុកក្ដួលនិយាយ​មិន​ចេញ នាង​ខ្ញុំ​សឹងតែ​ទទួលយក​មិន​ទាន់​បាន ទើប​ខ្ញុំ​តាំងចិត្ត​ក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ឃើញ​ថា ខ្លួនឯងវិជ្ជមាន COVID-19 ដោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​”។ 
តារាស្រីរូបនេះបញ្ជាក់ថា៖ “គ្រាន់តែដឹងថា គាត់​មាន (វិជ្ជមានកូវីដ-១៩) ​ភ្លាម នាង​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ភា្ល​ម ឃើញ​ថានាង​ខ្ញុំ​មាន​ផ្ទុក​វិជ្ជមានCOVID-19 មើលងាយ​មិន​បាន​ទេបងប្អូន​ ចូរ​ប្រុង​ប្រយ័ត្នការពារ​ឱ្យ​បាន​តឹង​រឹងទាំងអស់គ្នាកុំឱ្យ​មានការ​សោកស្តាយ​ដូច​នាង​ខ្ញុំ​”។
ជាមួយគ្នានេះ ម៉ិច ម៉ា​រី ក៏​បាន​អំពានាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះជំងឺដ៏កាចសាហាវមួយនេះ បើ​ទោះបីជា​បាន​ចាក់​ថ្នាំ​បង្ការ​រួច​ហើយ​ក៏ពិតមែនតែយើង​ត្រូវ​ចូលរួម​អនុវត្តន៍​នូវ​វិធានការ ៣កុំ៣​ការពារ​ ទាំងអស់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ជាង ១សប្តាហ៍ទៀត ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ នឹងបិទទទួលស្នាដៃអ្នកចូលរួមហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​រាជធានី​បំពេញ​តួនាទី​-​ភារកិច្ច បាន​​យ៉ាង​ល្អ​ប្រសើរ​ ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក នេ​ត ភ​ត្ត្រា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ទីរ​សុខាភិបាល​​​ខេត្ត​ក្រចេះ​៖ មនុស្ស​​១៦​នាក់​​ធ្លាក់​ខ្លួន​​ដោយសារ បរិភោគ​នំ​បញ្ចុក​មិន​​មាន​អនាម័យ​

Sokha Hotels

ព័ត៌មានពេញនិយម