Connect with us

កូវីដ-១៩

អាជីវករ​ផ្សារ​សំរោងយ៉ោង ៣៩ នាក់​​ទៀត តេស្ត​មាន​កូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​តាកែវ​ កត់ត្រា​ករណី​​ឆ្លង​ថ្មី ៥៣ នាក់​ទៀត យោង​តាម​លទ្ធផល​វិភាគវត្ថុ​សំណាក​នៅ​ថ្ងៃ ២៣ ឧសភា ២០២១។

អាជីវករផ្សារ​សំរោងយ៉ោង ៣៩ នាក់ ស្ថិត​នៅក្នុង​ចំណោម​អ្នក​​រកឃើញ​ថ្មី​នៅ​ខេត្ត​តាកែវ។ អាជ្ញាធរ​ប្រកាស​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ដោយ​ផ្ទាល់ និង​ប្រយោលជាមួយ​អ្នក​មាន​កូវីដ ១៩ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ជា​បន្ទាន់ និង​រួសរាន់ទៅ​រកសំណាក​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត។

កាល​ពី​ម្សិលមិញ ខេត្តតាកែវ​បានកត់ត្រា​ទិន្នន័យ​អ្នក​ឆ្លងចំនួន​ ៤៨នាក់ ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​អាជីវករ​នៅ​ផ្សារ​សំរោងយ៉ោង​ជា​ច្រើន​នាក់ផង​ដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម