Connect with us

កូវីដ-១៩

ស្រុកស្រែអំបិល កំពុងកក្រើកការឆ្លងជំងឺកូវីដ១៩ អាជ្ញាធរបិទចរាចរណ៍ចេញ-ចូល ៣ ឃុំ

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុង​បាន​ប្រកាស​ពី​ស្ថានភាព​នៃ​អត្រា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ ថ្មី​ជាបន្តបន្ទាប់​នៅ​ក្នុង​ស្រុក​ស្រែអំបិល ដែល​មាន​ប្រភព​មក​ពី​កម្មករ​បម្រើ​ការងារ​នៅ​រោង​ចក្រ​មួយ​កន្លែង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

រយៈពេល២ថ្ងៃ​មកនេះ​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល​កំពុង​បង្កើន​ការ​បារម្ភ​អំពី​ស្ថានភាព​ជំងឺ​កូវីដ​កក្រើក​ឡើងវិញ ក្រោយ​អាជ្ញាធរ​រក​ឃើញ​មនុស្ស​ឆ្លង​ជំងឺកូវីដ១៩​ដែល​ជា​ករណី​ថ្មី​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ តាម​រយៈ​ឧបករណ៍​តេស្ត​រហ័ស​ផ្នែក​សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូ សាវុធ អភិបាលរង​ខេត្ត​កោះកុង ទទួល​បន្ទុក​កិច្ចការ​ចំពោះកិច្ចទប់ស្កាត់ និង​ដោះស្រាយ​វិបត្តិ​កូវីដ​របស់​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ព្រឹក​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៤​ខែ​ឧសភា​នេះ​ អាជ្ញាធរ​មន្រ្តីសុខាភិបាលរកឃើញមនុស្សពាក់ព័ន្ធចំនួន១១នាក់បន្ថែមទៀតបើ​ធៀប​នឹង​មិ្សល​មិញ​រក​ឃើញ​តែ២៣នាក់ ដោយសរុបមានទាំងអស់៣៤នាក់ហើយ។

អភិបាលរង​ខេត្ត​កោះកុង ថ្លែង​បន្ថែមថា រដ្ឋបាល​ខេត្ត​បាន​ដាក់​វិធានការ​ជាច្រើន​ដល់​ក្រុមការងារ​ទប់ស្កាត់​ដោះស្រាយ​ជំងឺកូវីដ១៩រួចរាល់ រួមមាន ការ​ដាក់​ប៉ុស្តិ៍​បិទ​ចរាចរណ៍​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​ភូមិ ស្រង់​ស្ថិតិអ្នកឆ្លងថ្មី ព្រម​ទាំង​ទីតាំង​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺផងដែរ។

ជាមួយនឹងការកក្រើកនៃអត្រាការឆ្លងកូវីដនេះដែរ លោក ទូ សាវុធ សង្កេតឃើញប្រជាពលរដ្ឋសហការ​ជាមួយអាជ្ញាធរមន្រ្តីជំនាញបានល្អប្រសើរពុំមានការគេសវេសអ្វីនោះទេ។ អ្វីដែលពិសេសពលរដ្ឋសង្ស័យសុខភាពក៏ហ៊ានរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរ។

ដំណើរការបិទធ្វើដំណើរចរាចរណ៍ចេញចូលក្នុងឃុំចំនួន៣នៅស្រុកស្រែអំបិល មិនប៉ះពាល់​ដល់ការ​ធ្វើដំណើរដឹកជញ្ចូនទំនិញលើកំណាត់ផ្លូវជាតិលេខ៤៨ឡើយ ព្រោះ​ការផ្ទុះ​ជំងឺកូវីដ​មិនស្ថិត​នៅតំបន់​នេះ ពោលគឺបិទតែច្រកចេញចេញចូលភូមិខ្លង ភូមិវាលជើង ភូមិវាលត្បូង ភូមិត្រពាំង ភូមិត្រៀក ក្នុងឃុំស្រែអំបិល។ ភូមិសារ៉ាយ ឃុំជ្រោយស្វាយ និងភូមិសាលាម្ខាង ឃុំប្រឹងព្រាវ។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មានប្រសាសន៍ដែរថា ករណីបើមន្ទីរពេទ្យបង្អែកស្រុកដាក់អ្នកជំងឺកូវីដ រដ្ឋបាលស្រុកបានត្រៀមរួចរាល់ហើយនូវអគារវិទ្យាល័យស្រែអំបិលចំនួន២អគារ មាន៨បន្ទប់ សម្រាប់បម្រើការដល់ពិនិ្យតព្យាបាលអ្នកជំងឺកូវីដ១៩ថ្មី។

តាមការប្រកាសរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង​បង្ហាញតាមលិខិត​កាល​ពីថ្ងៃ​ទី២៣ ឧសភា ២០២១ បង្ហាញថា មនុស្សប្រុស្រស្រី២៣នាក់រកឃើញថាបានឆ្លងជំងឺកូវីដ១៩ ដោយ​ប្រភពចម្លងបណ្តាលមកពីបុរសឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់​ចូលរួម​ពិធី​បុណ្យសពសាច់ញាតិនៅក្នុងភូមិខ្លុង ឃុំស្រែអំបិល រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៤ដល់១៦ ឧសភា កន្លងទៅ៕

អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

សមាជិកណាតូ ថ្មីថ្មោង គាំទ្រគំនិតលោក Macron បញ្ជូនទ័ពទៅ អ៊ុយក្រែន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម