Connect with us

កូវីដ-១៩

ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”

បានផុស

នៅ

បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។

ជំងឺផ្សិតលឿង ត្រូវបានគេនិយាយថា មានគ្រោះថ្នាក់ជាងប្រភេទជំងឺទាំងពីរខាងលើទៅទៀត ហើយវាត្រូវបានគេណែនាំ ឲ្យស្វែងរកការព្យាបាលឲ្យបានឆាប់ ក្នុងករណីរោគសញ្ញាចាប់ផ្តើមលេចឡើង។

ភាពល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់ ត្រូវបានគេនិយាយថា ជារោគសញ្ញាទូទៅនៃជំងឺផ្សិតលឿង។ ចំណែករោគសញ្ញាធ្ងន់ធ្ងរបន្ថែមទៀតនៃជំងឺនេះ អាចមានដូចជាខូងភ្នែក ឬធ្លាយខ្ទុះ។

ជំងឺផ្សិតលឿងនេះ ត្រូវបានគេនិយាយថា រារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។

មូលហេតុនៃជំងឺផ្សិតលឿងអាចបណ្តាលមកពីការទទួលទានអាហារមានសំណើមខ្ពស់ ឬអាហារទុកចោលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ត្រូវបានគេនិយាយថា បណ្តាលមកពីភាពគ្មានអនាម័យ។

ប្រសិនបើដឹងខ្លួនទាន់ពេលវេលា ជំងឺផ្សិតលឿងអាចព្យាបាលបាន។ ការចាក់ថ្នាំ Amphotericin B ត្រូវបានប្រើក្នុងការព្យាបាលជំងឺផ្សិតលឿងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Republic World

ចុចអាន៖ ឥណ្ឌា ជួបគ្រោះអាសន្នធំមួយទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម