Connect with us

កូវីដ-១៩

មកដល់ពេលនេះ អ្នកឆ្លងកូវីដ១៩នៅក្នុងក្រុងប៉ោយប៉ែតកើនឡើងដល់ជាង ១ ៨០០នាក់

បានផុស

នៅ

គិតមកដល់ពេលនេះ អ្នកឆ្លងកូវីដ១៩នៅក្នុងក្រុងប៉ោយប៉ែតបានកើនឡើងដល់ជាង ១ ៨០០នាក់ ក្នុងចំណោមសំណាកជាង១០.០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុ  រាត្រី  អភិបាលខេត្ត បន្ទាយមានជ័យបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ចាប់តាំងពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១មក នៅក្រុងប៉ោយប៉ែតមានការឆ្លងរីករាលដាលដ៏គំហុកនូវមេរោគកូវីដ.១៩ ” ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ” អនុវត្តរបស់ក្រុមការងារអន្តរាគមន៍ខេត្ត ក្រុមការងារក្រុង សង្កាត់ ភូមិ និងក្រុមគ្រូពេទ្យជួរមុខ បានស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោល រហូតដល់ថ្ងៃ២៤ខែឧសភា ឆ្នាំ២០២១ នេះ បានយកសំណាកសរុប ១៤.២៣៧នាក់ ស្រី៦.២៧២នាក់ និងបានរកឃើញវិជ្ជមានកូវឹដ.១៩ ចំនួន១.៨៣៥នាក់ ស្រី៨១០នាក់ ក្នុងនោះ ជនជាតិខ្មែរ៩៣៤នាក់ស្រី៥០៦នាក់ ជនបរទេសចំនួន៩០១នាក់ ស្រី៣០៤នាក់ ហើយមកទល់ពេលនេះ អ្នកជាសះស្បើយមានចំនួន៦៦០នាក់ ស្រី២៧៥នាក់ ស្លាប់៦នាក់ ស្រី៤នាក់ ក្នុងនោះមានជនបរទេសថៃ១នាក់ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រដ្ឋបាលក្រុងសហការនឹងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្តបានរៀបចំមណ្ឌលព្យាបាលនិងមន្ទីរពេទ្យថែទាំ ព្យាបាលអ្នកជម្ងឺកូវីដ.១៩ ចំនួន៩កន្លែង ដែលមានអ្នកជម្ងឺកំពុងសម្រាកព្យបាលចំនួន១.១៧៥នាក់ ស្រី៥៣៥នាក់ ហើយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ កន្លងមកនិងសព្វថ្ងៃនេះរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចធ្វើការកំណត់ភូមិសាស្ត្រមួយចំនួនជាតំបន់ក្រហម បិទខ្ទប់តំបន់មួយចំនួនជាបណ្តោះអាសន្ន ។

ទន្ទឹមនឹងនោះ ក្នុងក្រុងពលរដ្ឋអ្នកអាយុ១៨ដល់៥៩ឆ្នាំ បានចំនួន៦០.១៥១នាក់ និងអាយុ៦០ឆ្នាំឡើងមាន៥,៩៩៤នាក់ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ពលរដ្ឋក្នុងក្រុងបានទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ.១៩ បាន៤.២៦៥នាក់ នៅសល់៦៣.៨០៩នាក់ទៀត ដែលមិនទាន់បានចាក់។

ក្នុងនោះរដ្ឋបាលក្រុង ស្នើសុំរដ្ឋបាលខេត្ត ជួយអន្តរារាគមន៍ដើម្បីបានចាក់វ៉ាក់សាំងចំពោះមុខដែលអាទិភាពនិងហានីយភ័យខ្ពស់ពីការឆ្លងជម្ងឺកូវីដ.១៩ ជូនពលរដ្ឋចំនួន១៥.៦០០នាក់ស្រី៨.៥៨០នាក់ ដែលរស់នៅតំបន់ក្រហមនិងតំបន់បិទខ្ទប់ផង។លោកអ៊ុ រាត្រី បានស្នើឲ្យមន្ត្រីបន្តសកម្មចូលរួមទ្រោលសភាពការណ៍ដ៏ធ្ងន់ធ្ងរដែលកើតមានក្នុងក្រុងប៉ោយប៉ែតគឺការរីករាលដាលនៃជម្ងឺកូវីដ. ១៩ ពោលគឺធ្វើយ៉ាងណា ដើម្បីវិលមកប្រក្រតីឡើងវិញ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម