Connect with us

កូវីដ-១៩

យកសំណាក២៥នាក់ក្នុងអាហារដ្ឋាន បុរី ហៅ​បឹង​កំប្លោក មាន៣​នាក់ វិជ្ជមាន​កូ​វីដ​-១៩ ​

បានផុស

នៅ

​លោក​វេជ្ជបណ្ឌិត ​ប្រាក់ ​វ៉ុ​ន​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នេះ​ បានបញ្ជាក់​ឲ្យ​ដឹងថា ការធ្វើ​សំណាក​តេស្ត​នៅ​ថ្ងៃទី​២៤ ​ខែឧសភា របស់​ក្រុមគ្រូពេទ្យ​ទៅលើ​មនុស្ស​ចំនួន​២៥នាក់ នៅក្នុង​អាហារដ្ឋា​ន ​បុរី ហៅ​បឹង​កំប្លោក ទាក់ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គឺ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ថ្ងៃទី២៥ មាន​វិជ្ជមាន​ចំនួន៣នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង៣នាក់ មាន២​នាក់ ជា​អ្នក​មាន​ទីលំនៅ​ជាប់​នឹង​ហាង​កាហ្វេ​ បឹង​កំប្លោក​។ ចំណែក​ម្នាក់ទៀត​ជាម​ន្ត្រី​តុលាការ ខេត្តកំពង់​ឆ្នាំង ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យបញ្ជូន​មកកាន់​មណ្ឌល​ព្យាបាល​ស្រុក​កំពង់​ត្រឡា​ច នា​រសៀល​ថ្ងៃទី​២៥ ខែ​ឧសភា​នេះ​ផងដែរ ។​

យោងតាម​សេច​ក្តីប្រកាស​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ចុះ​ថ្ងៃទី២៤ ខែឧសភា បានបញ្ជាក់​ឲ្យ​ដឹងថា​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប​មាន​ចំនួន១៦៨នាក់ អ្នកជា​សះ​ស្បើយ មាន​ចំនួន២៩នាក់ , ស្លាប់មាន​ចំនួន២នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន១៣៧នាក់៕​

​អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម