Connect with us

កូវីដ-១៩

រកឃើញ​បុគ្គលិកពីរ​នាក់ ​នៅស្ថានីយ​ប្រេង​កាល់តិច ឆ្លង​កូវីដ១៩

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បាន​រាយការណ៍​ ករណី​រកឃើញ​បុគ្គលិក​ធ្វើការ​នៅ​ស្ថានីយ​ប្រេង​ឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីងពីរនាក់​ឆ្លងកូវីដ១៩។

ស្ថានីយប្រេង​ឥន្ធនៈកាល់តិច​ដែល​រកឃើញ​បុគ្គលិក​ឆ្លង​ស្ថិត​នៅ​សាខារង្វង់មូលនាងគង្ហីងនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។ អនុគណៈកម្មការ​ស្រាវជ្រាវ បានអំំពាវនាវ​ដល់​អតិថិជន ឬអ្នក​ដែល​ពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាលកម្ពុជានៅព្រឹកនេះ ​បាន​ប្រកាសរក​ឃើញ​ករណី​ឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួ​ន ៦៦០នាក់ ក្នុងនោះករណីអ្នកដំណើរក្រៅ​ប្រទេសចំនួន ៣៤នាក់ ខណៈករណីជាសះស្បើយមានចំនួន៧៥០នាក់ និងមានស្លាប់ថ្មីចំនួន៧ករណី។

មកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២៦,៩៨៩នាក់ អ្នកជំងឺជាសះស្បើយសរុប ១៩,៧៧២នាក់ និងអ្នកស្លាប់សរុប ១៩០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម