Connect with us

កូវីដ-១៩

ត្រឹមជាង៣ខែ ពលករខ្មែរជិត៧ពាន់នាក់ត្រូវបានឃាត់ខ្លួនពីបទគេចវេះចត្តាឡីស័ក

បានផុស

នៅ

ភ្នំពេញ៖ រហូតមកដល់ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កប្រមាណជិត៧ពាន់នាក់ហើយនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅថ្ងៃទី២៦ ខែឧសភា នេះថា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កបានចំនួន៦,៨៤៦នាក់ ក្នុងនោះមានស្រី១,៨៤៥នាក់ និងបានបញ្ជួនពួកគេឱ្យទៅធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញផងដែរ។​

លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជិត៧ពាន់នាក់នោះ ពួកគេបានឆ្លងពីប្រទេសថៃ និងប្រទសវៀតណាមចូលកម្ពុជាដោយមានមេខ្យល់ជាអ្នកនាំផ្លូវ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា មកដល់ពេលនេះសមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាបានចំនួន២២២នាក់ ក្នុងនោះមានស្រី១៥នាក់ និងបានបញ្ជួនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់។

លោក  ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កដើម្បីចៀសវាងការទទួលការផាកពិន័យ និងទោសទណ្ឌតាមផ្លូវច្បាប់។

យោងតាមច្បាប់ជនណាដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័កនឹងទទួលពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល និងអ្នកគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នកគេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម