Connect with us

កូវីដ-១៩

កុមារី​អាយុ ១ ឆ្នាំ​ រងគ្រោះ​​ តេស្ត​មាន​កូវីដ១៩ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង ៖ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១០នាក់ បន្ថែមទៀត។ ក្នុងនោះពលករ​មកពីប្រទេសថៃចំនួន ៦នាក់ និង ០៤ នាក់​ ជា​អ្នក​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:។ 

កុមារី​អាយុ ១ ឆ្នាំ ជាកូន​របស់​ឈ្មោះ​ យូ ស្រីនីត មកពី​ថៃ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​រងគ្រោះ​តេស្ត​មាន​កូវីដ ១៩។ កុមារី​​រូប​នេះ​ មាន​លំនៅ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៨នាក់ ស្លាប់ ២ នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបងចំនួន ១០៧ នាក់ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម