Connect with us

កូវីដ-១៩

អត្រាថ្មីអ្នកឆ្លងកូវីដ-១៩ នៅស្រុកស្រែអំបិល ៤ថ្ងៃ កើនជិតដល់៨០រូប

បានផុស

នៅ

កោះកុង៖ តាមរដ្ឋបាលខេត្តកោះកុង បង្ហាញជាបន្តបន្ទាប់ថា មនុស្ស៧៨រូបហើយដែលរកឃើញមានវិជ្ជមានកូវីដ-១៩ រយៈពេល៤ថ្ងៃមកនេះ បើគិតថ្ងៃទី២២ ដល់២៥ ខែឧសភា ដោយម៉ោងនេះគឺក្រុមការងារជំនាញកំពុងស្វែងរកបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកកិច្ចការចំពោះកិច្ចលើការងារទប់ស្កាត់ និងដោះស្រាយវិបត្តិកូវីដរបស់ខេត្ត បាន ប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភានេះថា អត្រារកឃើញវិជ្ជមានកូវីដ-១៩ ថ្មីពិតកើនឡើងដល់៧៨នាក់មែនចំពោះអ្នកពាក់ព័ន្ធនៅក្នុងស្រុកស្រែអំបិល។ ឃុំដែលរកឃើញអ្នកឆ្លងច្រើនជាងគេ គឺឃុំស្រែអំបិល និងឃុំបឹងព្រាវ រីឯឃុំជ្រោយស្វាយ មានតិចតួច។បើតាមលោកអភិបាលរងខេត្តដដែល បានគូសបញ្ជាក់ថា បន្ទប់ព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកពេញអស់ហើយលែងទទួលព្យាបាលអ្នកជំងឺ ដោយមនុស្សដែលរកឃើញបន្តបន្ទាប់ដឹកជញ្ចូនទៅវិទ្យាល័យស្រែអំបិលដែលត្រៀមចំនួន២អគារ ស្មើនឹង៨បន្ទប់។
ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមន្រ្តីជំនាញបានល្អប្រសើរពុំមានការគេចវេះអ្វីនោះទេ។ លើសពីនេះទៀតប្រជាពលរដ្ឋដែលមានការសង្ស័យ ក៏ហ៊ានរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរ ដោយមិនលាក់លៀមព្រោះតែក្តីបារម្ភ។


អាជ្ញាធរខេត្ត ក៏ពន្យល់ថា ប្រភពចម្លងរីករាលជំងឺកូវីដ-១៩ ជាង២ថ្ងៃចុងក្រោយនេះ គឺបណ្តាលមកពីបុរសឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់ចូលរួមពិធីបុណ្យសពសាច់ញាតិនៅក្នុងភូមិខ្លុង ឃុំស្រែអំបិល រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៤ ដល់១៦ ខែឧសភា កន្លងទៅ។
បច្ចុប្បន្ន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដាក់វិធានការជាច្រើនដល់ក្រុមការងារទប់ស្កាត់ដោះស្រាយជំងឺកូវីដ-១៩ រួមមាន៖ ការដាក់ប៉ុស្តិបិទចរាចរណ៍ធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិ បន្តចុះស្រង់ស្ថិតិអ្នកឆ្លងថ្មីឱ្យបានទាន់ពេលវេលា ទីតាំងសម្រាប់ពិនិត្យព្យាបាលជំងឺ ករណីខ្វះខាត និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់ជំងឺកូវីដ១៩ឱ្យបានខ្លាំងក្លា។
គួរជម្រាបថា ការបិទធ្វើដំណើរចរាចរណ៍ចេញចូលក្នុងឃុំចំនួន៣នៅស្រុកស្រែអំបិល រាល់ការធ្វើដំណើរដឹកជញ្ចូនទំនិញលើកំណាត់ផ្លូវជាតិលេខ៤៨ប្រព្រឹត្តដោយដូចធម្មតា លើកលែងតែ ភូមិឃុំដែលកំពុងក្នុងតំបន់ផ្ទុះជំងឺប៉ុណ្ណោះមិនអាចធ្វើដំណើរបាន។


ឃុំចំនួន៣បិទចរាចរណ៍បណ្តោះអាសន្ន រួមមាន ភូមិខ្លង ភូមិវាលជើង ភូមិវាលត្បូង ភូមិត្រពាំង ភូមិត្រៀក ក្នុងឃុំស្រែអំបិល ភូមិសារ៉ាយ ឃុំជ្រោយស្វាយ និងភូមិសាលាម្ខាង ឃុំប្រឹងព្រាវ៕
អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម