Connect with us

កូវីដ-១៩

ស្ត្រីលក់សណ្ដែកដីដេកស្លាប់ក្នុងផ្ទះ តេស្តឃើញវិជ្ជមាន​កូវីដ១៩

បានផុស

នៅ

ស្ត្រី​វ័យ​ចំណាស់​ជា​អ្នកស្ងោរ​សណ្តែក​ដី​ឱ្យ​កូន​ចៅ​យក​ទៅ​លក់​ពេល​យប់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល ពេល​គ្រូពេទ្យ​ចុះ​ពិនិត្យ​យក​សំណាក​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩។

ហេតុការណ៍នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង ៩៖១០ នាទី ព្រឹក​ថ្ងៃ​ទី ២៧​ ខេ​ឧសភា ឆ្នាំ ២០២១ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល ភូមិដើមចាន់ សង្កាត់​ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជូ វ៉ាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បាន​រាយការណ៍ថា ស្ត្រី​ចំណាស់​ដែល​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​នេះ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ គឹម ស៊ុន អាយុ៧៧ឆ្នាំ។លុះនៅវេលាម៉ោង​៩៖១០​នាទីព្រឹក​កូនចៅទៅដាស់​ឱ្យ​ងើប​មក​ស្ងោរ​សណ្តែក​ដី​សម្រាប់​យកទៅលក់តែលោកយាយបានស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះអាជ្ញាធរបានរាយកា​រណ៍​ទៅគ្រូពេទ្យ​ឱ្យ​មកចុះមកពិនិត្យសំណាក​របស់សពស្រាប់​តែរកឃើញមានវីជ្ជមានកូវីដ១៩។

ក្នុង​នោះ​កូន​ចៅ​និងសមាជិកក្នុងគ្រួសារ​ត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីសក័​និងបន្តយក​សំណាក​ទៅពិនិត្យ។ ដោយសាច់ញ្ញាតិ ​បាន​ប្រាប់ថាលោកយាយជាអ្នករាប់លុយពេលកូនចៅត្រឡប់មកពីលក់សណ្ដែកដីវិញ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម