Connect with us

កូវីដ-១៩

ចំនួនអ្នកចាក់វ៉ាក់សាំងការពារ​កូវីដ១៩​បានកើនដល់ជាង​២៤​ភាគរយ

បានផុស

នៅ

ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បាន​កើន​ឡើង​ដល់ជាង២លាននាក់ (២ ៤១៨ ២៨៥) ស្មើនឹង២៤.១៨ ភាគរយ​នៅ​ទូទាំង​ប្រទេស។ នេះ​បើតាម​របាយការណ៍​របស់​អនុគណៈកម្មការ​តាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) ចេញ ផ្សាយ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់នៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី ២៦ ខែឧសភា អ្នក​ចាក់​វ៉ាក់សាំង​បាន​កើន​ដល់ជាង ១.៨ លាននាក់ (១ ៨២១ ៥៥៩) ខណៈអាជ្ញាធរកំពុងពន្លឿន សម្រុកចាក់នៅរាជធានីភ្នំពេញ ឱ្យហើយនៅអំឡុងខែមិថុនាខាងមុខនេះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់លើកឡើងថា ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា រំពឹងថា នឹងបានចំនួននាក់ចាក់ចន្លោះ ពី៤ លាន ទៅ ៥ លាននាក់ក្នុងឆ្នាំ២០២១នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម