Connect with us

កូវីដ-១៩

លោកយាយ៧៤ឆ្នាំឈឺនៅផ្ទះរាប់ឆ្នាំ បែរជាស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩ ពីចៅ

បានផុស

នៅ

ភ្នំពេញ៖ លោកយាយអាយុ៧៤ឆ្នាំដែលសម្រាកព្យាបាលនៅតែផ្ទះរាប់ឆ្នាំ បែរស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩ ពីចៅបង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ពី លោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រា បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះថា លោកយាយដែលបានស្លាប់នោះមានឈ្មោះ សា អាមុីណាស់ អាយុ៧៤ឆ្នាំ ស្នាក់នៅភូមិព្រែកតាពៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលលោកយាយបានឈឺរ៉ាំរ៉ៃ ហើយសម្រាកព្យាបាលជំងឺនៅផ្ទះអស់ជាច្រើនឆ្នាំមកហើយ។

លោកបានបន្តថា លុះថ្ងៃទី១៧ ខែឧសភា លោកយាយចេះតែហត់ និងពិបាកដកដង្ហើម ទើបក្រុមគ្រួសារបានយកលោកយាយទៅពិនិត្យនៅគ្លីនិកឯកជនមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែគ្លីនិកឯកជននោះមិនទទួលព្យាបាល ហើយកូនចៅបានសម្រេចយកលោកយាយមកសម្រាកព្យាបាលនៅផ្ទះវិញ។ ប៉ុន្តែស្ថានភាពជំងឺចេះតែធ្ងន់ធ្ងរ ក្រុមគ្រួសារបានដឹកលោកយាយទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ សម្តេចឪ ហើយលោកយាយបានស្លាប់បានព្យាបាលជាងមួយសប្តាហ៍។

លោកចៅរងទី២បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី២៦ ខែឧសភានេះ ក្រុមគ្រូពេទ្យបានចុះមកពិនិត្យសំណាកសមាជិកក្នុងក្រុមគ្រួសារលោកយាយ បានរកឃើញមានវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ ហើយដឹកយកទៅព្យាបាលភ្លាមៗ។

តាមការពិនិត្យពីស្ថានភាពការឆ្លងជំងឺទៅលោកយាយ ខណៈលោកយាយមិនចេញទៅណាសោះ បែរជាឆ្លងជំងឺកូវីដ-១៩ គឺដោយសារឆ្លងពីកូនចៅដែលបានទៅចូលរួមក្នុងកម្មវិធីស្រាយបួសកាលពីថ្ងៃទី១៣ ខែឧសភា៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម