Connect with us

កូវីដ-១៩

ប្រទេស មួយនៅអឺរ៉ុបកត់ត្រាអ្នកស្លាប់ដោយកូវីដប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេល ៩ ខែ

បានផុស

នៅ

ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអេស្ប៉ាញបានកត់ត្រាអ្នកស្លាប់ ដោយសារជំងឹកូវីដ ១៩ ចំនួនត្រឹមតែ ១៧ នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ២៥ ចុងក្រោយនេះ ហើយវាក៏ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃទាបបំផុត ចាប់តាំងពីចុងខែសីហាឆ្នាំមុនមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ប្រទេសនេះក៏បានរកឃើញករណីឆ្លងថ្មីជិត ៥,៥០០ ករណីផងដែរ ដែលនាំឲ្យចំនួនករណីឆ្លងសរុប ឡើងដល់ទៅជាង ៣.៦ លានករណី និងមានអ្នកស្លាប់ជិតដល់ ៨០,០០០ នាក់ ។

ទាក់ទងនឹងអត្រាឆ្លងបច្ចុប្បន្ននៅក្នុងប្រទេសនេះ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា តួលេខនៅតែបន្តថយចុះ ខណៈដែលមានករណីឆ្លងត្រឹមតែ ១២៤.៣ ករណីប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ។

ចំណែកអត្រានៃអ្នកជំងឺនៅក្នុងបន្ទប់ ICU ក៏បានថយចុះផងដែរ ដល់ ១៤.៧១ ភាគរយនៅទូទាំងប្រទេស ។

គិតរហូតមកដល់ពេលនេះ ប្រទេសអេស្ប៉ាញ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ២៦.១ លានដូស ខណៈពេលដែលមានមនុស្សតែ ៨.៨ លាននាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងពេញលេញ ២ ដូស ។

ប្រទេសនេះបានប្រកាសដកប្រទេសក្នុងស្ថានភាពអាសន្នរបស់ខ្លួនកាលពីថ្ងៃទី ៩ ឧសភា ដែលអនុញ្ញាតឲ្យប្រជាជនមានសេរីភាពក្នុងការធ្វើដំណើរកាន់តែច្រើនទាំងនៅក្នុងប្រទេសអេស្ប៉ាញ និងអន្តរជាតិ ។

គួររំឭកថា ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ ជំងឺរាតត្បាតមួយនេះ បានឆក់យកជីវិតមនុស្សជាង ៣.៥៣ លាននាក់នៅក្នុងប្រទេស និងតំបន់ចំនួន ១៩២ ដោយមានករណីឆ្លងជាង ១៧០ លានករណីត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រទេស មួយនៅអឺរ៉ុប ចាប់ផ្តើមសាកល្បងថ្នាំគ្រាប់ព្យាបាល កូវីដ ដំណាក់កាលចុងក្រោយ ហើយជាថ្នាំធ្វើការវាយប្រហារវីរុសដោយខ្លួនវាផ្ទាល់

ចុចអាន ៖ អេស្ប៉ាញ ជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ចាប់ផ្ដើមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម