Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ដោយសារជំងឺកូវីដ កើនឡើងដល់១២នាក់ហើយ

បានផុស

នៅ

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺបាន​ឲ្យ​ដឹង​ថា គិតត្រឹមព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១នេះ ខេត្ត កំពង់ស្ពឺ មានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ‑១៩កើនឡើងដល់១២នាក់ហើយក្នុងចំណោម​ អ្នកជំងឺសរុបចំនួន៦៥៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ដដែល បានបន្តទៀតថាគិតត្រឹមព្រឹកថ្ងៃទី២៩ខែឧសភានេះខេត្តកំពង់ស្ពឺមាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៥៤នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ស្លាប់ចំនួន ១២នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់។

ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះអត្រាឆ្លងជំងឺកូវីដ‑១៩នៅកម្ពុជា បានហក់ខ្ពស់ឡើងវិញចាប់ពីខ្ទង់ជិត៥០០នាក់ រហូតដល់ជាង៦០០នាក់ក្នុង១ថ្ងៃៗ ខណៈកាលពី១សប្តាហ៍មុន មានអ្នកឆ្លងត្រឹមតែជាង៣០០នាក់ទៅ៤០០នាក់ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ‑១៩នេះ ភាគច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រ និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

នៅតាមបណ្តាខេត្តមួយចំនួនមានកម្មករកម្មការិនីរោងចក្រ​ បានឆ្លងជាបន្តបន្ទាប់ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកណ្តាលជាដើម បូករួមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកខេត្តនៅជាប់ព្រំដែនកម្ពុជាថៃវិញរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យនិងឧត្តរមានជ័យ មាន​ពលករមកពីប្រទេសថៃឆ្លងច្រើន រួមទាំងអ្នកធ្វើដំណើរពីតំបន់ដែលមានហានិភ័យខ្ពស់ផងដែរដូចជារាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២៨២៣៧នាក់ អ្នកជាសះស្បើយចំនួន២០៩០០នាក់និងអ្នកស្លាប់ចំនួន១៩៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម