Connect with us

កូវីដ-១៩

បិទខ្ទប់ទីតាំង២កន្លែងក្នុងក្រុងសំរោង​ដោយសារពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

បានផុស

នៅ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានដឹកនាំក្រុមការងារក្រុង ចុះស្រាវជ្រាវ ត្រួតពិនិត្យនៅទីតាំងផ្ទះសំណាក់លីហ្វូង ក្រោយពីទទួលបាននូវព័ត៌មានពីរដ្ឋបាលខេត្តប៉ៃលិន លើករណីប្រជាពលរដ្ឋ ធ្វើដំណើរ​ចេញពីប្រទេសថៃ តាមច្រករបៀង ដោយធ្វើដំណើរតាម​រថយន្តហាយឡិនឌ័រ មកស្នាក់នៅផ្ទះសំណាក់ លីហ្វុង ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង០១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន អាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹង សម្រេចផ្អាកជាបណ្តោះអាសន្ន អាជីវកម្មផ្ទះសំណាក់ ទី លីហ្វុង និងបិទខ្ទប់ទីតាំងដែលមានការពាក់ព័ន្ធនឹងទីតាំង០១ទៀតគឺផ្អាកជាបណ្ដោះអាសន្នទីតាំងលក់ស៊ុបឈ្មោះ ភេម រ៉ា ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ៕

ដោយ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម