Connect with us

កូវីដ-១៩

បន្ទាយមានជ័យ អ្នកស្លាប់ដោយសារកូវីដកើនដល់១១នាក់ ភាគច្រើនជាមនុស្សចាស់

បានផុស

នៅ

មកដល់ថ្ងៃនេះ ខេត្តបន្ទាយមានជ័យមានអ្នកជំងឺកូវីដ-១៩បានស្លាប់កើនដល់ ១១ នាក់ហើយ ខណៈភាគច្រើនជាមនុស្សចាស់។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មាននៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យក៏បានឱ្យដែរថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ដែលបានស្លាប់ទាំង ១១ នាក់នោះរួមមាន ទាំងខ្មែរនិងជនបរទេស ដោយភាគច្រើនជាមនុស្សចាស់ដែលមិនប្រញាប់ទៅធ្វើតេស្តឬទៅទទួលការព្យាបាលទាន់ពេលវេលា ហើយបានស្លាប់មុនពេលចូលសម្រាកនៅមណ្ឌលមន្ទីរពេទ្យ។

ក្រោយមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង លោកអភិបាលខេត្តបានជំរុញឲ្យមន្ត្រី អ្នកពាក់ព័ន្ធបង្កើនការអប់រំផ្សព្វផ្សាយ ពិសេសបងប្អូនពលរដ្ឋ ពលករ មហាជន និងជនបរទេសនៅក្នុងខេត្ត យកចិត្តទុកដាក់លើវិធានការ ៣កុំ ៣ ការពារ និងអនុវត្តរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

ចុចអាន៖ ប្រកាសរកឃើញអ្នកឆ្លងថ្មី ៥៧៩ នាក់ និងស្លាប់ ៦ នាក់

ចុចអាន៖ ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន០២នាក់ទៀត មកពីភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម