Connect with us

កូវីដ-១៩

តួលេខអ្នកឆ្លងកើនឡើង ខេត្តកំពត​ឈានដល់ការបិទកាស៊ីណូនៅតាមព្រំដែនបន្ទាន់

បានផុស

នៅ

បន្ទាប់ពីមានករណីមនុស្សឆ្លងជំងឺកូវីដ១៩ ជាច្រើននាក់នៅក្នុងតំបន់ ភូមិសាស្ត្រខេត្តកំពត ពិសេសភូមិសាស្ត្រច្រកទ្វារព្រំដែន រដ្ឋបាលខេត្តកំពត បានសម្រេចបិទផ្អាក អាជីវកម្ម កាសុីណូនានា ដែលស្ថិតក្នុងច្រកទ្វារព្រំដែន ដូចជាកាសុីណូ ស្ថិតនៅច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចមួយកន្លែង និងកាសុីណូចំនួន២កន្លែងទៀត ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទផ្អាកអាជីកម្ម កាសុីណូ ចំនួន២ ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងមួយកន្លែងទៀតនៅច្រកទ្វារព្រំដែនទ្វេភាគី(តន់ហន់)យ៉ាងតក់ក្រហល់បែបនេះ បន្ទាប់ពីជំនាញសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ នៅក្នុងកាសុីណូមួយ មានយីហោ សុខគីមម៉េង ដែលស្ថិតក្នុងច្រកទ្វារទ្វេឹភាគី(តន់ហន់) ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត ក៏បានជូនដំណឹងឲ្យអាជ្ញាធរដែនដីបិទ ផ្អាកការលក់ដូរ ផ្សារព្រែកក្រឹស រយៈពេល១៤ថ្ងៃផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម