Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ ​កើនឡើង​ដល់​១៥​នាក់​ហើយ​

បានផុស

នៅ

រហូតមកដល់​ពេលនេះ ​ខេត្តកំពង់ស្ពឺ​ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ ​កើនឡើង​ដល់​១៥​នាក់​ហើយ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន ៨៣៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១​ឧសភា​នេះ ខេត្ត​កំពង់​ស្ពឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​សរុប​ចំនួន ៨៣៨​នាក់ ​បូករួម​ទាំង​រក​ឃើញ​ថ្មី​ចំនួន​៦១​នាក់​នៅ​ថ្ងៃទី​៣០​ ខែឧសភា ​ឆ្នាំ​២០២១​ ក្នុងនោះ​មាន អ្នកជា​សះស្បើយ​សរុប​ចំនួន ២១៣​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៦០៥​នាក់ ស្លាប់​បាត់​បង់ជីវិត​ចំនួន១៥​នាក់ និង​ផ្ទេរ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ចំនួន០៧​នាក់។

​​មួយរយៈ​ថ្ងៃ​ចុងក្រោយ​នេះ ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ បាន​ហក់​ខ្ពស់​ឡើងវិញ​ ចាប់ពី​ខ្ទង់​ជិត​៥០០​នាក់​រហូតដល់​ជាង​៦០០​នាក់​ក្នុង​១​ថ្ងៃៗ​ ខណៈ​កាលពី​១​សប្តាហ៍​មុនៗ​មាន​អ្នក​ឆ្លង​ត្រឹមតែ​ជាង​៣០០​នាក់​ទៅ​៤០០​នាក់​ប៉ុណ្ណោះ​។

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ​បានឱ្យដឹងថា​ ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ភា គច្រើន​ឆ្លង​ទៅលើ​កម្មករ​កម្មការិនី​រោងចក្រ​និង​ពលករ​ខ្មែរ​ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។ ចំណែក​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ មាន​កម្មករ​កម្មការិនី​រោងចក្រ​បាន​ឆ្លង​ជា​បន្តបន្ទាប់​ដូចជា​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ​និង​ខេត្តកណ្តាល​ជាដើម​បូករួម​ទាំង​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។​ ចំណែក​ខេត្ត​នៅ​

​ជាប់​ព្រំដែន​កម្ពុជា​ថៃ​វិញ​រួមមាន ​ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​និ ង​ឧ​ត្ត​រ​មានជ័យ​មា​នពលករ​មកពី​ប្រទេស​ថៃ​ឆ្លង​ច្រើន​រួមទាំង​អ្នកធ្វើ​ដំ​ណើ​រ​ពី​តំបន់​ ដែលមាន​ហានិភ័យ​ខ្ពស់​ផងដែរ​ដូចជា​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។

​គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១នេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​២៩៤០៤​នាក់​ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២២១៨៨​នាក់​និង អ្នកស្លាប់​ចំនួន​២០៦​នាក់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ខេត្តបាត់ដំបងរកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ថ្មី១១​នាក់បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន៥នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម