Connect with us

កូវីដ-១៩

ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ និងសរុបក្នុងខែឧសភា ច្រើនជាងខែមេសាដែលមានការបិទខ្ទប់ ជាង ៥,៧០០ករណី

បានផុស

នៅ

បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ជាប្រចាំថ្ងៃ របស់ក្រសួង​សុខាភិបាល យើងសង្កេតឃើញថា ការរក​ឃើញ​ករណី​ឆ្លងកូវីដ-១៩​ សរុបក្នុងខែឧសភានេះ មានចំនួនច្រើនជាងករណីឆ្លងសរុបក្នុងខែមេសា កាលដែលមានវិធានការបិទខ្ទប់ដំបូងនៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល ចំនួនរហូតដល់ ៥,៧១៨ករណី ឬស្មើនឹង ៣៤.២៤ភាគរយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុប ៣០,០៩៤នាក់ អ្នកជាសះស្បើយ ២២,៦៣៦នាក់ និងអ្នកស្លាប់ ២១៤ករណី។

ខាងក្រោមនេះ ជាតារាងករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនីមួយៗក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២១៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម