Connect with us

កូវីដ-១៩

រកឃើញមនុស្សជាង​២០០នាក់ ពាក់ព័ន្ធជាមួយពិធីភ្ជាប់ពាក្យគូដណ្ដឹង​ក្នុងខេត្តព្រះវិហារ

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ស្រាវ​ជ្រាវ​តាម​ដាន​រក​ឃើញ អ្នក​ប៉ះពាល់​ផ្ទាល់​ និង​ករណីផ្ទុះកូវីដ១៩​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ពិធីភ្ជាប់​ពាក្យ​គូ​ដណ្ដឹង​នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្តជាង ៧០ នាក់​ និង​អ្នក​ពាក់ព័ន្ធ​ប្រយោលជាង ១៥០ នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ បាន​ប្រាប់​កម្ពុជាថ្មី នៅ​ថ្ងៃទី ៣១ ខែ​ឧសភា​នេះថា ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​អ្នក​វិជ្ជមានកូវីដ១៩ ក្នុង​ពិធីភ្ជាប់ពាក្យ នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​ កាលពីថ្ងៃទី២៧ ខែ​ឧសភា ចំនួន ៣ នាក់ គឺកូនកំឡោះ និងកូនក្រមុំ និងក្មួយពួកគាត់អាយុ ៥ឆ្នាំ ហើយ​បន្ត​តាម​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​មានវិជ្ជមានកូវីដ១៩។

លោកបញ្ជាក់ថា សាច់ញាតិកូនកំឡោះដែលបានមកចូលរួមក្នុងពិធីភ្ជាប់ពាក្យ ចំនួន ៤ នាក់ ក៏មានវិជ្ជមានកូវីដដែរ ប៉ុន្តែអ្នកទាំង៤ បាន​ចេញ​ផុត​ពី​ខេត្ត​ព្រះវិហារ ហើយរកឃើញនៅខេត្តកំពត និងខេត្តតាកែវ បន្ទាប់​ពីបញ្ចប់ពិធីភ្ជាប់ពាក្យ។

លោក គួង ឡូ បាន​ឱ្យ​ដឹងថា ការ​ស្រាវ​ជ្រាវ​រកឃើញ​អ្នកដែលប៉ះពាល់​ផ្ទាល់ទាំង ៧០ នាក់ ហើយ​បានធ្វើតេស្តរហ័សរកមេរោគកូវីដ​១៩ ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន​ទាំងអស់ ហើយ​បាន​នាំ​យក​ពួកគាត់​យក​ទៅ​ធ្វើ​ចត្តា​ឡីស័ក​តាម​ទី​តាំង​ដែល​ពួក​គាត់​នៅ​ភាគច្រើន​គឺ​នៅ​ខាង​ស្រអែម ដែល​កំពុងដាក់​ចត្តាឡីស័កនៅស្រុកជាំក្សាន្ត។

ចំណែកអ្នកប៉ះពាល់ប្រយោល មកទល់ថ្ងៃនេះប្រមាណ ១៥០ នាក់ ហើយដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដោយតម្រូវឱ្យពួកគាត់អនុវត្ត និង​គោរព​តាមវិធានសុខាភិបាល។

លោកប្រាប់ថា ក្រុមគ្រូពេទ្យ និងធ្វើតេស្តជាលើកទី២ សម្រាប់អ្នកដែលប៉ះពាល់ផ្ទាល់ នៅ​ថ្ងៃទី​១៣ ហើយបើពួកគាត់​មិន​មានវិជ្ជមាន​ទេ នឹងអនុញ្ញាតឱ្យចេញទៅផ្ទះ នៅថ្ងៃទី ១៤ បន្ទាប់ពីធ្វើតេស្ដរួច។

លោកថ្លែងថា “ប្រសិនបើពួកគាត់ មិន​មានរោគសញ្ញាអ្វី គួឱ្យកត់សម្គាល់ទេ គឺនៅថ្ងៃទី ១៣ និងធ្វើ​តេស្តជាលើកទី២ ហើយ​បើអវិជ្ជមាន និងឱ្យពួកគាត់ចេញទៅផ្ទះបាន​នៅ​ថ្ងៃ​ទី​១៤ ប៉ុន្តែបើគាត់​មានរោគសញ្ញា​អ្វី​ដែលគួរឱ្យចាប់អារម្មណ៍​គឺយើងធ្វើតេស្ដឱ្យគាត់ទៀត”។

សូមជម្រាបថា ចាប់តាំងពីការឆ្លងជំងឺកូវីដ​១៩ នៅ​ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១៨ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម