Connect with us

កូវីដ-១៩

មក​ដល់​ពេល​នេះ ខេត្ត​ព្រៃ​វែង​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩ ជាង​៤៥០​នាក់​ និង​ស្លាប់​៥​នាក់​

បានផុស

នៅ

រហូតមកដល់ព្រឹកថ្ងៃទី០១មិថុនាឆ្នាំ២០២១នេះខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ ១៩ចំនួន៤៥៩នាក់​និង​ស្លាប់​បានត់បង់ជីវិតចំនួន៥នាក់។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រៃ​វែង​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន​៤៥៩​នាក់​នោះ​មាន​អ្នក​ជំងឺ​ជា​សះ​ស្បើយ​ចំនួន​១៩៦នាក់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២៥៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​គត់​សម្គាល់​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ជា​លើក​ដំបូង​ហើយ​ដែល​ខេត្ត​ព្រៃ​វែង​មាន​ករណី​ឆ្លង​ជំងឺកូវីដ​ ១៩​ច្រើន​រហូត​ទី​៦៥នាក់​ក្នុង​រយៈ​ពេល២៤ម៉ោង​ដែល​អ្នកឆ្លងថ្មីទាំងនោះ​រួម​មាន​ជា​កម្មកររោងចក្រ អ្នកធ្វើដំណើរ​ពី​ភ្នំពេញ​ឬ​ខេត្ត​ដែល​មាន​ហានិភ័យ​មួយ​ចំនួន​ទៀត​ទៅ​លេង​ស្រុក​កំណើត​និង​ពលករ​មក​ពី​ប្រទេស​ថៃ​ជាដើម​។​

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​អ្នក​ដែល​បាន​ធ្លាប់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩​ ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​វីរុសកូវីដ ១៩​និង​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល។ចំណែក​អ្នក​ប៉ះ​ពាល់​ដោយ​ប្រយោល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ និង​កុំ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ហើយ​ពេល​មាន​ករណី​ក្តៅ​ខ្លួន ​ក្អក ហៀ​សំបោរ​ ថប់​ដង្ហើម​សូម​ប្រញាប់​រួស​រាន់​ទៅ​ធ្វើ​សំណាក​ជា​បន្ទាន់​៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម