Connect with us

កូវីដ-១៩

ទណ្ឌិតជាប់ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺម្នាក់ ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​

បានផុស

នៅ

អ្នក​ជាប់​ពន្ធនា​គារ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ឡាំ សុខា អាយុ៦៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាល​ពី​ថ្ងៃទី ៣១ ខែ​ឧសភា។ ស្ត្រីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យ​ធ្វើ​តេស្ដរកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ហើយ​បានស្លាប់​ដោយសារជំងឺកូវីដ១៩ រួមផ្សំនឹងជំងឺប្រចាំកាយច្រើនមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីថា នៅពន្ធនាគារខេត្តកំពង់ស្ពឺ មានអ្នកទោសឆ្លងជំងឺកូវីដ​១៩​ ជាង១០០នាក់ ហើយអាជ្ញាធរ និងក្រុមគ្រូពេទ្យ​ កំពុងតែ​យកចិត្តទុកដាក់ព្យាបាល និងរៀបចំដាក់ឱ្យនៅដាច់ដោយ ឡែក​តាមបន្ទប់សម្រាប់អ្នកដែលឆ្លង និងតាមដានត្រួតពិនិត្យសុខភាពពួកគាត់ជាប្រចាំ ដោយឱ្យពួកគាត់ថែរក្សាអនាម័យ តាមវិធានសុខាភិបាល។​

លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ដោយសារពន្ធនាគារ នៅខេត្តកំពង់ស្ពឺតូចចង្អៀត ហើយ​អ្នក​ជាប់ឃុំមានដល់ទៅជិត២ពាន់នាក់ (១៨០២) ដូច្នេះ យើង​មិន​មានផែនការ ជម្លៀសពួក​គាត់យក​ទៅណានោះទេ ព្រោះអ្នកជាប់ពន្ធនាគារ​ម្នាក់ត្រូវមានអនុរក្សយ៉ាងតិច ៣នាក់ ។

បើតាមលោក វី សំណាង ក្នុងកាលៈទេសៈនេះ អាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍ក្នុងពន្ធនាគារបាន ប៉ុន្តែ លោកថា ស្ត្រីដែលស្លាប់ ដោយសារគាត់មានជំងឺរាំរ៉ៃ ដូចជាតម្រងនោម ហើយមានជំងឺច្រើនមុខទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម