Connect with us

កូវីដ-១៩

ខេត្ត​ប៉ៃលិន​ត្រៀម​ទីតាំង​បូជាសព​សម្រាប់​អ្នកស្លាប់​ដោយជំងឺ​កូ​វីដ​-១៩​រួចរាល់​ហើយ​

បានផុស

នៅ

រដ្ឋបាលខេត្ត​ប៉ៃលិន បាន​ត្រៀមទីតាំង​កន្លែង​បូជា​បូជាសពអ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​រួចរាល់​ហើយ​ ដែល​ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​បូ​ជាសព ​និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​រសៀល​ថ្ងៃទី​៣១​ ខែឧសភា ឱ្យដឹងថា ក្រោយពី​ទទួលបាន​បទបញ្ជា​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាលខេត្ត និង​ជំនាញ​ពាក់ព័ន្ធបាន​ចុះ​ពិនិត្យមើល​ជាក់ស្តែង និងសម្រេចជ្រើសរើស​ទីតាំង​ត្រៀម​សម្រាប់​រៀបចំ​ធ្វើ​ជា​កន្លែង​បច្ឆាបូជាសព​រួចរាល់ ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។​

លោកស្រីបានបន្តថា ទីតាំង​ប​ច្ឆា​សម្រាប់​បូជាសពអ្នកដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះ ​​គឺ​ស្ថិត​នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង​ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

លោកស្រីបានបន្តទៀតថា ចំណែកមណ្ឌល​ច​ត្តា​ឡី​ស័ក​ ក៏មាន​ទីតាំងនៅ​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ផងដែរ​។​

លោកស្រីអភិបាលខេត្ត បាន​លើកឡើងថា រដ្ឋបាលខេត្ត​ប៉ៃលិន បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​ច្រើន​កន្លែងសម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​កូ​វីដ​-១៩ និង​បងប្អូន​ដែល​ទើប​វិល​ត្រលប់​មកពី​តំបន់​ប្រឈម​នានា តាម​បណ្តា​រាជធានី​/​ខេត្ត ក្នុងករណី​សង្ស័យ​បន្ទាប់ពី​ក្រុមគ្រូពេទ្យជំនាញពិនិត្យ​សុខភាព ជាពិសេស​បងប្អូន​ពល​ករ​ដែល​បាន​វិលត្រឡប់​មកពីក្រៅ​ប្រទេស ព្រមទាំង​បានរៀបចំ​ក្រុមការងារដែលមាន​ការចូលរួម​ពី​បណ្តា​មន្ទីរ ​អង្គភាព​ ស្ថាប័ន​ជុំវិញ​ខេត្ត និង​ក្រុមយុវជន ស ស ​យ ក ធ្វើការ​ចម្អិន​ម្ហូបអាហារ សម្រាប់​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣​ពេលប្រចាំថ្ងៃ​ផងដែរ​។​

គួរ​បញ្ជាក់ថា​ ចាប់ពី​ថ្ងៃទី​៨​ ខែឧសភា​ រហូតមកដល់​ថ្ងៃទី​៣១ ​ខែឧសភា ​ឆ្នាំ​២០២១​ ខេត្ត​ប៉ៃ​លិន​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៥០​នាក់ ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៨​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម