Connect with us

កូវីដ-១៩

២៤ ម៉ោង​ ខេត្ត​ប៉ៃលិន ​រាយការណ៍​​អ្នក​​វិជ្ជមាន​កូវីដ ៤២ ករណី​ទៀត

បានផុស

នៅ

យោង​តាម​លទ្ធផល​ធ្វើតេស្តរហ័ស (Rapid Test) របស់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរសុខាភិបាល​ខេត្តប៉ៃលិន បានរកឃើញអ្នក​វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤២ ករណី​នៅ​ថ្ងៃ ០១ មិថុនា ២០២១។

តាម​សេចក្តីជូនដំណឹង​ករណី​ឆ្លង​ទាំង ៤២ ករណី​នៅ​ខេត្ត​ប៉ៃលិន ដោយសារ​ប៉ះពាល់អ្នកជំងឺ​ដែលមានវិជ្ជមានកូវីដ១៩។

ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីធ-១៩ខាងលើ រដ្ឋបាលខេត្តប៉ៃលិនបានចេញវិធានការ រដ្ឋបាលផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មក្រុមហ៊ុន និងបានយកទីតាំងអគារក្រុមហ៊ុនធ្វើជាមណ្ឌលចត្តាឡីស័ក។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានចេញវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ននូវខ្នងផ្ទះមួយចំនួន ក្នុងភូមិចំនួន ០៣ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ 

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅ ជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម