Connect with us

កូវីដ-១៩

បុរសម្នាក់​រត់​គេច​ខ្លួនជិត ៧ ថ្ងៃ ​មិនព្រម​ធ្វើ​តេស្ត​ ទី​បំផុត​លទ្ធផល​​​ចេញ​មក​​មាន​​កូវីដ ១៩

បានផុស

នៅ

ទីបំផុត​បុគ្គល​ឈ្មោះ យ៉ត យោគ បានចូលខ្លួននិងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល​មាន​វិជ្ជមានមេរោគ​កូវីដ ១៩។

បុរស​ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូកកាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ ធ្វើតេស្ដ​មាន​វិជ្ជមាន​វិរុស​កូវីដ១៩។ អាជ្ញាធរ​ក៏​បាន​ប្រកាស​បុគ្គល​រូប​នេះ​ចូលខ្លួនមកធ្វើតេស្ដ ​ដើម្បី​ទទួលការព្យាបាលនិងកុំចម្លងដល់អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​មានការ​ប្រកាស​ស្វែង​រក កាលពី​ម្សិលមិញបុរស​ឈ្មោះ យ៉ន យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមានមេរោគ​កូវីដ១៩។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

បើ​យោងតាម​ច្បាប់ អំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ តម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១ លានរៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍ នេះមិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩នោះទេ។ នេះបើយោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ ៥៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម