Connect with us

កូវីដ-១៩

យកសំណាកកម្មករ​រោងចក្រ វ៉ាយ អេស ស៊ី ជាង ៤ រយនាក់ រកឃើញវិជ្ជមាន ២១ នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ​មិថុនា បាន​ចុះទៅ​យក​សំណាក​កម្មករ កម្មការិនី បម្រើការ​ងារ​នៅ​រោងចក្រ​ វ៉ាយ អេស ស៊ី ចំនួន ៤២១ នាក់ រក​ឃើញ​វិជ្ជមាន​ចំនួន ២១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យដឹងថា នៅវេលាម៉ោង១រសៀល​ថ្ងៃទី៣ខែមិថុនានេះ ក្រុមគ្រូពេទ្យស្មក្រ័ចិត្តសម្តេចតេជោ បានចុះមកយកសំណាកពីកម្មករ​កម្មការិនី​បំរើការងារ​នៅក្នុងរោងចក្រ វ៉ាយ អេស ស៊ី មានទីតាំងស្ថិតក្នុងក្រុមទី១៤ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករសរុប៤២១នាក់ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ចំនួន២១នាក់។

ក្រោយរកឃើញវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលនៅមន្ទីរហ្លួងម៉ែ ភ្លាមៗ​ដោយឡែកកម្មករ កម្មការិនីដែលពុំមានវិជ្ជមានកូវីដ១៩ត្រូវ​ឲ្យត្រឡប់ទៅធ្វើចត្តាឡី​សក័​នៅតាមផ្ទះ​និងបន្ទប់ជួល។

ចំណែករោងចក្រត្រូវបានក្រសួងការងារឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃ។

លោក សេង វ៉ាន់ថា​បានបញ្ជាក់ថាមកដល់ថ្ងៃនេះរោងចក្រកាត់ប្រមាណ​ជិត១០ទៅហើយត្រូវបាន​ឲ្យផ្អាកការងារជាបណ្តោះអាសន្នព្រោះតែមានកម្មករកម្មការិនី មានឆ្លងជំងឺកូវីដ១៩៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម