Connect with us

កូវីដ-១៩

នៅតែធ្ងន់ធ្ងរ ម៉ាឡេស៊ី បន្តមានអ្នកស្លាប់ដោយកូវីដ ខ្ទង់រយក្នុងរយៈពេល ២៤ ចុងក្រោយ

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅប្រទេសម៉ាឡេស៊ី បានកើនលើស ៣,០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះ កត់ត្រាអ្នកស្លាប់ថ្មីចំនួន ១០៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

អគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បាននិយាយថា ការស្លាប់ថ្មីនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ ពីជំងឺនេះកើនដល់ ៣,០៩៦ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមទៀតថា ចំនួនអ្នកជំងឺដែលកំពុងទទួលការព្យាបាល នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ក៏កំពុងតែកើនឡើងផងដែរ ។ ក្នុងចំណោមអ្នកជំងឺ ៨៨០ នាក់ ដែលកំពុងត្រូវបានព្យាបាលនៅបន្ទប់ ICU ក្នុងនោះ ៤៤៦ នាក់ ត្រូវការម៉ាស៊ីនជំនួយខ្យល់ដងដង្ហើម ដើម្បីជួយឲ្យពួកគេដកដង្ហើម ។

ទន្ទឹមនោះ ប្រទេសម៉ាឡេស៊ី ក៏បានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៨,២០៩ ករណី ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ៥៩៥,៣៧៤ ករណី ។

ស្របពេលជាមួយគ្នានេះ ចំនួនអ្នកជាសះស្បើយសរុប នៅក្នុងប្រទេសបានកើនឡើងដល់ ៥០៨,៩៤៧ នាក់ ក្រោយមានមនុស្ស ៧,០៤៩ នាក់ បានជាសះស្បើយក្នុងរយៈពេលមួយថ្ងៃ ។

គួរបញ្ជាក់ថា ចាប់តាំងការផ្ទុះឡើងករណីឆ្លង និងស្លាប់នាពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ី ក៏បានដាក់ការបិទខ្ទប់ទូទាំងប្រទេស រយៈពេល ២ សប្តាហ៍ផងដែរ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម