Connect with us

កូវីដ-១៩

ពន្ធនាគារណាខ្លះមានការឆ្លងកូវីដ-១៩ និងឆ្លងច្រើនជាងគេ?

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ពន្ធនាគារដែលមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ គឺនៅមណ្ឌលកែប្រែទី១ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តកណ្ដាល ពន្ធនាគារខេត្តកំពង់ស្ពឺ ចំណែកពន្ធនាគារដទៃទៀត ត្រូវបានរកឃើញជនជាប់ឃុំមានវិជ្ជមានកូវីដ មុនត្រូវបានបញ្ជូនទៅឃុំ ដូចជានៅពន្ធនាគារខេត្តប៉ៃលិន ស្វាយរៀង បន្ទាយមានជ័យ។​

Page 1 standalonePRISON OUTBREAKHealth officials collect samples for COVID-19 testing at Kandal provincial prison after several inmates were found to be positive. GDP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត សវនា មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “ព្រោះឥឡូវនេះគោលការណ៍ថ្មី មុនបញ្ជូន [ជនសង្ស័យ អ្នកទោស] មកពន្ធនាគារ ទាល់តែមានក្រដាសលទ្ធផលធ្វើតេស្ត [កូវីដ-១៩] របស់គាត់ ហើយត្រូវធ្វើចត្តាឡីស័កចំនួន២០ថ្ងៃ មុននឹងយើងបញ្ចូលក្នុងពន្ធនាគារ”។

មន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បានឱ្យដឹងទៀតថា តាមការពិនិត្យជាក់ស្ដែង ពន្ធនាគារដែលមានឆ្លងកូវីដ-១៩ច្រើនជាងគេ គឺនៅពន្ធនាគារខេត្តកណ្ដាល បន្ទាប់មកគឺពន្ធនាគារខេត្តព្រះសីហនុ និងទី៣ គឺនៅពន្ធនាគាររាជធានីភ្នំពេញ។

ចំពោះតួលេខចំនួនទណ្ឌិត និងមន្ត្រីពន្ធនាគារឆ្លងកូវីដ-១៩ នៅពន្ធនាគារណា មានចំនួនប៉ុន្មាននោះ លោកលើកឡើងថា ពិបាកកំណត់។

លោក នុត សវនា មានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបថា តួលេខពិបាកកំណត់បន្តិច ដោយសារយើងធ្វើ Rapid Test (តេស្តរហ័ស) ទៅ… ខ្ញុំមិនថាមកពីប្រសិទ្ធភាព Rapid Test ឬយ៉ាងម៉េចទេ យើងអត់ទាន់ស្រាវជ្រាវច្បាស់ តែគ្រាន់ថា អ្នកខ្លះគាត់ផ្ដាសាយធំទេ ដល់ពេលគាត់ធ្វើ Rapid Test ទៅ ក៏វិជ្ជមាននឹងគេដែរ។ ដល់ពេលយើងព្យាបាលឱ្យគាត់ហូបថ្នាំបុរាណចិន ហើយបំប៉នអាហារឱ្យគាត់ទៅ តេស្តទៅគាត់ក៏អវិជ្ជមានឡើងវិញ”។

លោក មានប្រសាសន៍បន្តថា៖ “មួយថ្ងៃអ៊ីចឹង ជួនកាលតេស្ត១០០នាក់ជាងអី បាត់អស់រលីង (តេស្ដឃើញអវិជ្ជមានកូវីដ-១៩វិញ) ពិបាករឿងរាយការណ៍រឿងហ្នឹង។ ដល់ពេលយើងរាយការណ៍ទៅ បើគាត់ផ្ដាសាយធំ ហើយយើងរាយការណ៍ថាកើតកូវីដ អ៊ីចឹងតួលេខឃើញច្រើន​”៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម