កូវីដ-១៩
ធ្ងន់ករហើយ អ្នកលក់សាច់កាប់រាល់ថ្ងៃនៅច្រកចូលភូមិឫស្សីឆ្លងកូវីដមួយគ្រួសារ
ភ្នំពេញ ៖ ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ចំពោះការឆ្លងជំងឺកូវីដ១៩ដែលអ្នកជំងឺឈរលក់សាច់កាប់ឲ្យមនុស្សគ្រប់គ្នារាល់ថ្ងៃសោះ។
យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា កាលពីរសៀលថ្ងៃទី៤ខែមិថុនានេះ រថយន្តសង្គ្រោះរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានទៅដឹកបុរសអ្នកលក់សាច់កាប់ព្រមទាំងប្រពន្ធនិងកូនតូច២នាក់យកទៅព្យាបាលខណៈពួកគាត់ក្នុងគ្រួសារមួយនេះមានវិជ្ជមានកូវីដ១៩ហើយលំនៅឋានពួកគាត់ស្ថិតក្នុងក្រុមទី១៧ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកចៅរងសង្កាត់បានបញ្ជាក់ថា បុរសជាអ្នកលក់សាច់កាប់រាល់ថ្ងៃនេះគឺគាត់លក់នៅចំពីមុខស្ថានីយ៍ចាក់ប្រេងតេឡាច្រកចូលភូមិឫស្សីដែលរាល់ថ្ងៃនេះ គាត់លក់សាច់កាប់ដាច់ជាងគេ។ដូច្នេះចំពោះម៉ូយៗរបស់គាត់ដែលមកទិញសាច់កាប់រាល់ថ្ងៃបើមានអាការៈប្លែកសូមរួសរាន់ទៅពិនិត្យសំណាកជាបន្ទាន់កុំទុកយូរខ្លាចក្រែងជំងឺនេះធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិត។
គួរបញ្ជាក់ថា នៅថ្ងៃទី៤ខែមិថុនានេះនៅសង្កាត់ស្ទឹងមានជ័យទី២មានឆ្លងកូវីដ១៩ចំនួន៩នាក់រួមទាំងគ្រួសារបុរសលក់សាច់កាប់នេះផងដែរ៕
ដោយ ៖ នរា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»