Connect with us

កូវីដ-១៩

បន្ទាន់!! ក្រសួងសុខាភិបាល​ រក​ឃើញ​វីរុស​កូវីដ១៩​បម្លែង​ខ្លួន​ថ្មី​ B.1.617 លើ​ពលករ​ខ្មែរ៣នាក់​ មក​ពី​ប្រទេសថៃ

បានផុស

នៅ

ភ្នំពេញ ៖ នា​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១​នេះ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​រក​ឃើញ​វីរុស​កូវីដ១៩​បម្លែងខ្លួន​ថ្មី B.1.617 លើ​ពលករ​ខ្មែរ៣រូប ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ជា​ប្រភេទ​វីរុស​មួយ​គួរឲ្យ​ព្រួយ​បារម្ភ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្រសួងសុខាភិបាល​បាន​បន្តថា វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​បាន​ធ្វើ​តេស្ត Sequencing រក​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​កូវីដ១៩ ដែល​ជាប្រភេទ​វីរុស​បម្លែង​ខ្លួន​ថ្មី​ B.1.617 លើ​អ្នក​ជំងឺ​ចំនួន៣រូប ដែល​ជាពលករ​កម្ពុជា​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូស្មាច់​ ដោយ​ទី១ ភេទស្រី អាយុ២៧ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តឧត្តរមាន​ជ័យ ទី២ភេទប្រុស អាយុ៤៦ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ឯកភ្នំ ខេត្តបាត់ដំបង និង​ទី៣ ភេទស្រី អាយុ២៧ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្តបាត់ដំបង។

គួរកត់សម្គាលថា រហូតមក​ដល់​ពេល​នេះ​ វីរុសបម្លែងខ្លួនថ្មី B.1.617 ដែលពិភពលោក​មាន​ការ​ព្រួយបារម្ភខ្លាំង ត្រូវបាន​គេ​រក​ឃើញ​នៅ​បណ្ដា​ប្រទេស​ចំនួន៧ហើយ​ក្នុងតំបន់​អាស៊ាន​ មាន​ដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពិន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និង​ប្រទេសកម្ពុជា​ រួមនឹងបណ្ដាប្រទេសមួយចំនួនទៀតលោកពិភពលោក៕

ពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម