Connect with us

កូវីដ-១៩

ស្រ្តី​ម្នាក់​ក្អក ហត់ ពិបាកដកដង្ហើម បាន​ស្លាប់​ដោយសារ​​ឆ្លង​កូវីដ

បានផុស

នៅ

ស្ត្រីជនជាតិខ្មែរម្នាក់ ឈ្មោះអ៊ូ សាតអាយុ៦២ ឆ្នាំរស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ‑១៩ នៅវេលាម៉ោង៤និង១៥នាទី ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ នៅមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី០៥ខែមិថុនាបានឱ្យដឹងថា អ្នកជំងឺបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈ ក្អក ហត់ ពិបាកដកដង្ហើមនៅវេលាម៉ោង១០និង២២នាទីយប់នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ‑១៩។

ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ឡេះឡះនិងស្លេកស្លាំងខ្លាំង អ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះ​បន្ទាន់ផ្នែកជំងឺកូវីដ‑១៩។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំ សង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណៈនៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺឈ្មោះអ៊ូ សាត ភេទស្រី អាយុ ៦២ឆ្នាំបានមរណៈភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរជំងឺកូវីដ‑១៩ និងជំងឺខ្វះគ្រាប់ឈាមក្រហម។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម