Connect with us

កូវីដ-១៩

អភិបាលខេត្តព្រះសីហនុ បញ្ជា​ឱ្យសមត្ថកិច្ចបង្ក្រាបក្រុមប្រជាពលរដ្ឋលេងល្បែងសុីសងមិនពាក់ម៉ាស់ និងរក្សាគម្លាត

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៥ ខែមិថុនានេះ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង(បៀ) បានចំនួន៣វង់ ស្ថិតក្នុងតំបន់ទំនប់រលក(តំបន់លឿង) សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ចំណាត់ការនេះ បានធ្វើឡើង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៌ មានក្រុមប្រជាពលរដ្ឋមួយចំនួនមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិ​បាល​ក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយនាំគ្នាធ្វើការជួបជុំជាក្រុមៗហើយថែមទាំងលេងល្បែងសុីសងទៀតនោះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឆ្មក់បង្ក្រាបករណីនេះដែរ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងល្បែងមានប្រុសមានស្រីចាស់ក្មេងបានជាច្រើននាក់ ហើយបញ្ជូនមកទីបញ្ជាការស្រាលដើម្បីអនុវត្តតាមនីតិវិធី។ 

សូមជម្រាបជូនថា កន្លងមកការឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុមានការកើនឡើងគួរឱ្យកត់សម្គាល់ រហូតឈានទៅដល់ការបិទខ្ទប់តំបន់នេះទាំងស្រុង ដោយសារប្រជាពលរដ្ឋមួយចំនួន មិនចូលរួមអនុ​វត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល។

ជាពិសេសនោះពួកគាត់នៅតែបន្តការជួបជុំគ្នាលេងល្បែងសុីសង ជួបជុំគ្នាផឹកគ្រឿងស្រវឹង មិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ 

សមត្ថកិច្ចបានបញ្ជាក់ថា វិធានការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ឱ្យបានទាំងស្រុង៕ អត្ថបទ៖ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម