Connect with us

កូវីដ-១៩

អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​ខេត្តស្វាយរៀង​ កើនឡើង​ដល់​ជាង​១​ពាន់​នាក់​ និង​ស្លាប់​៦​នាក់​

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ អត្រា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​បាន​កើន​ឡើង​ដល់​ជាង​១​ពាន់​នាក់​ហើយ​ ក្នុងនោះ​ស្លាប់បាត់​បង់ជីវិត​ចំនួន​៦​នាក់​។​

លោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែមិថុនា ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៦​ ខែមិថុនា​នេះ ​ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ចំនួន​១០៤៤​នាក់​ ស្រី​៦១៦​នាក់​ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៥០៤​នាក់​ ស្រី​២៥៣​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​៥១៨​នាក់ ​ក្នុងនោះ​មាន​អ្នកជំងឺ​ស្រាល​មាន​ចំនួន​៥១៨នាក់ អ្នកជំងឺ​មធ្យម​ចំនួន​១២​នាក់ ​និង​ធ្ងន់​ចំនួន​៣​នាក់​ និង​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​ចំនួន​៦​នាក់​ស្រី​២​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្តថា ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង​១​ពាន់​នាក់​នោះ​ ភាគច្រើន​ជា​កម្មករ​រោងចក្រ​នៅក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​។​ ជាក់ស្តែង​ថ្មីៗ​នេះ​មាន​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅតាម​រោងចក្រចំនួន​៨​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន៣​នៅ​ក្រុង​បាវិត​។​

លោកបណ្ឌិតបាន​បន្ថែមថា ចាប់តាំងពីថ្ងៃ​ទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ​ក្រុមការងារ​បាន​យ​សំណាក​ពី​កម្មករចំនួន២.៥១៧​នាក់​ ធ្វើការ​នៅតាម​រោងចក្រ​ទាំង៨ទៅធ្វើ​តេស្ត​រកកូ​វីដ​១៩​ ក្នុងនោះ​រកឃើញ​វិជ្ជមានចំនួន៣៥២​នាក់ ។​

លោកបណ្ឌិត កែរ រដ្ឋា បាន​ណែនាំ​ដល់​ថៅកែរោងចក្រត្រូវអនុ​វត្តឱ្យបាននូវវិធានការ​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ ចំណែកកម្មករកម្ម​ការ​នីរួមទាំងក្រុមគ្រួសារត្រូវគោរពតាមវិធានការ៣​ការពារ ៣​កុំ របស់សម្តេច​តេ​ជោ ហ៊ុន សែន​ដើម្បីការពារ ទប់ស្កាត់ ការផ្ទុះ​ឡើង​ជំងឺកូ​វីដ​-១៩ នៅក្នុង​រោងចក្រ ។​

លោកបណ្ឌិតបានអំពាវនាវដល់​ប្អូនៗ ក្មួយៗ កម្មករកម្ម​ការ​នី​រោងចក្រ គួរតែធ្វើច​ត្តា​ឡី​ស័ក នៅក្នុង រោងចក្រ​ តែបើ​ធ្វើច​ត្តា​ឡី​ស័ក នៅផ្ទះ និងនៅមណ្ឌល​ច​ត្តា​ឡី​ស័កត្រូវអនុវត្តវិធានការច​ត្តា​ឡី​ស័កឱ្យ បានត្រឹមត្រូវ ចៀសវាងចម្លងរោគ​ដល់​ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បងប្អូន​របស់ខ្លួននិងអ្នកដទៃទៀត​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម