Connect with us

កូវីដ-១៩

អាវុធហត្ថរាជធានី អរគុណចំពោះសប្បុរសជនដែលបានផ្ដល់ស្បៀងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះ សប្បុរសជនដែលបានផ្ដល់ស្បៀងដល់កម្លាំងអាវុធហត្ថឈរជើងការពារតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅថ្ងៃនេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹ ព្រេមៀ សែនសុខ បានទទួលការឧបត្ថម្ភ អង្ករ ៥០ការ៉ុង (ក្នុង១ការ៉ុងចំនួន១០គីឡូក្រាម), មី១៥កេស, ទឹកស៊ីអ៊ីវ១០០ដប ពីលោក ហុង លី ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំប៉នបន្ថែមលើអាហាររូបត្ថម្ភដល់កងកម្លាំង ដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។

ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ លោក ហុង លី ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម