Connect with us

កូវីដ-១៩

ក្រុងប៉ោយប៉ែតចាត់វិធានការលើកាស៊ីណូ Star Complex ដែលមិនសហការឱ្យបុគ្គលិកធ្វើតេស្តកូវីដ-១៩

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ និងក្រុមគ្រូពេទ្យចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុន Star Complex កាស៊ីណូផ្កាយប្រៃ ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យសំណាកកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលនាំឱ្យសមត្ថកិច្ចចុះអនុវត្តវិធានការខាងលើដោយសារ ប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកក្រុមហ៊ុនខាងលើប្រមាណជាង៣០នាក់បានស្ម័គ្រចិត្តចេញពីទីតាំងខាងលើទៅពិនិត្យសំណាកតាមរយៈ Rapid Test បានរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់។ ក្រុមការងារបានបន្តស្រាវជ្រាវយកអ្នកពាក់ព័ន្ធឱ្យទៅពិនិត្យបន្ត ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនមិនព្រមសហការ មិនតែប៉ុណ្ណោះបានបំផិតបំភ័យមិនឱ្យបុគ្គលិកចុះមកផ្ដល់សំណាក ទើបក្រុមការងារសម្រេចអនុវត្តវិធានការរដ្ឋបាល។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា មកដល់រសៀលថ្ងៃទី៧ ខែមិថុនា នេះបុគ្គលិកក្រុមហ៊ុនកាស៊ីណូ Star Complex មិនទាន់បានចុះមកអស់ទេ គឺទើបយកបានចំនួនពីរថយន្តទៅកន្លែងយកសំណាកស្ថានីយរថយន្តភ្លើង។

តាមការស្មានក្រុមហ៊ុននេះមានបុគ្គលិកជាខ្មែរ និងបរទេសប្រមាណជា៤០០ទៅ៥០០នាក់។

ចំពោះមុខអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងក្រុមគ្រួពេទ្យធ្វើយ៉ាងណាយកបុគ្គលិកទាំងអស់ដើម្បីយកសំណាក់ ព្រោះតាមការពិនិត្យ ឱ្យតែបុគ្គលិកចេញពីក្រុមហ៊ុនខាងលើសុទ្ធមានវិជ្ជមានកូវិដ-១៩។ ដោយឡែកចំពោះវិធានការច្បាប់លើម្ចាស់ក្រុមហ៊ុនជារឿងក្រោយ។

ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ និងជាសះស្បើយចំនួន ១៤០នាក់។

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម