Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​បាត់ដំបង​ទទួល​សម្ភារៈ​បរិក្ខារ​កា​រពារ​កូ​វីដ​-១៩ ពី​រដ្ឋបាល​ស្រុក​ប៉ូង​ណាំ​រ៉ង​នៃ​ប្រទេស​ថៃ​​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី៧​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ ​លោក ​សឿ​ម ប៊ុន​រិទ្ធ ​អភិបាលរង​ខេត្ត​ ជា​តំណាង​ឯកឧត្តម​ងួន រតនៈ​ អភិ​បាល​ខេត្តបាត់ដំបង ​និង​ឯកឧត្តម​ សុខ គង់ ​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំរៀង​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​ បាន​អញ្ជើញ​ជា​អធិបតី​ទទួល​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​សម្រាប់​ការពារ​ជំងឺ​ឆ្លង​កូ​វីដ១៩ ​ពី​ឯកឧត្តម​បណ្ឌិត ​រ៉ា​តថា​វីដ​ តាំង​គៀត​ភិ​ច​ឆា​រ៉ា ​និងលោកជំទាវ​ និង​រដ្ឋបាល​ស្រុក​ប៉ូង​ណាំ​រ៉ង ​ខេត្ត​ច័ន្ទ​បុរី​ នៃ​ប្រទេស​ថៃ​ ​ក្នុង​គោលបំណង​មិត្តភាព​ជួយ​ដល់​វិស័យ​សុខា​ភិបាល​សម្រាប់​ជួយ​ដល់​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​ នៃ​ខេត្តបាត់ដំបង​​ ខណៈដែល​វិស័យ​សុខា​ភិបាល​នៃ​រដ្ឋបាល​ស្រុក​កំរៀងមាន​បន្ទុក​រ៉ាប់រង​ធ្ងន់​ទទួល​ការព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នៅក្នុង​ស្រុក​១​នេះ​។​ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​ប្រគល់​ និង​ទទួល​នូវ​សម្ភារៈ​ពេទ្យ​ទាំងនោះ​ លោក​ សឿ​ម ប៊ុន​រិ​ទ្ធ​ តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ និង​ជំនួសមុខ​ឲ្យ​អាជ្ញា​ធរ​នៃ​រដ្ឋបាល​ស្រុក​កំរៀង​ និង​មន្ត្រី​នៃ​សុខាភិបាល​ស្រុក​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ឯកឧត្តម​បណ្ឌិត ​រ៉ាត់​ថា​វីដ ​តាំង​គៀត​ភិច​ឆា​រ៉ា​ និង​លោក​អភិបាល​ស្រុក​ប៉ូង​ណាំ​រ៉ង ​ថ្មី ​ដែល​ទើបតែ​ទទួលបាន​នូវ​ការតែងតាំង​ជា​អភិបាលស្រុក​ រួម​នឹង​សហការី​ដែល​បានផ្តល់​នូវ​សម្ភារៈ​ពេទ្យ​ដើម្បី​ជួយ​សម្រាល​ដល់​ការខ្វះខាត​ និង​ពី​តម្រូវការ​ចាំបាច់​នៃ​មន្ទីរ​សុខា​ភិបាល​ស្រុក​កំរៀង​។​

អំណោយ​ និង​សម្ភារៈ​ការពារ​កូ​វីដ១៩​ដែល​ត្រូវប្រគល់​ និង​ទទួល​រួមមាន ម៉ាស់​ចំនួន​២៦៦​ប្រអប់​,​អាវ​ពេទ្យ​ការពារ​កូ​វីដ​ចំនួន​១៣០​កំប្លេ​,​អាល់កុល​១០០​លីត្រ​,​ស្រោមជើង​ពេទ្យ​១០០​គូ​ និង​ទឹក​សុទ្ធ​១០០​យួរ​។​

ក្រោយពី​ភាគី​នៃ​រដ្ឋបាលខេត្ត​របស់​ក​ម្ពុ​ជា​ទទួល​អំណោយជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទាំងនេះ​ ត្រូវបាន​លោក​ សឿ​ម ប៊ុន​រិ​ទ្ធ​ អភិបាលរង​ខេត្តបាត់ដំបង​ បានប្រគល់​ជូន​មន្ទីរពេទ្យបង្អែក​ស្រុក​កំរៀង​ដើម្បី​ទុក​ប្រើប្រាស់​ចាំបាច់​នៅក្នុង​អង្គភាព​របស់ខ្លួន​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម