Connect with us

កូវីដ-១៩

វ៉ាក់សាំងចូលទាំងលានៗដូស​ជាបន្តបន្ទាប់ តើកម្ពុជាត្រៀមកន្លែងរក្សាទុកដូចម្ដេច?

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានលើកឡើងថា បើទោះជាវ៉ាក់សាំងកូវីដ-១៩ បាន និងត្រៀមដឹកជញ្ជូនចូលមកកម្ពុជាទាំងលានៗដូស​បន្តបន្ទាប់យ៉ាងនេះក្ដី ក៏មិនមានបញ្ហាចោទ ព្រោះកម្ពុជាបានត្រៀមកន្លែងរក្សាទុកគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងការទទួលវ៉ាក់សាំង នៅ​អាកាសយានដ្ឋានភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ “បើទោះជាកម្ពុជាកំពុងទទួលវ៉ាក់សាំងច្រើនលានដូសជាបន្តបន្ទាប់ក្ដី  នៅតែមិនមានបញ្ហា ចំពោះទីតាំងរក្សាទុកវ៉ាក់សាំង។ គឺនៅក្នុងឃ្លាំងរក្សាឧសថរបស់ក្រសួងសុខាភិបាលនៅចោមចៅ បានត្រៀមដាក់វ៉ាក់សាំងរហូតដល់៣លានដូស ហើយក្រោមការសហការជាមួយអង្គការ យូនីសេហ្វ យើងកំពុងត្រៀមទូត្រជាក់សម្រាប់ដាក់វ៉ាក់សាំង២លានដូសបន្ថែមទៀត”។

លោកស្រីបានបញ្ជាកើថា ចំពោះវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសបន្ថែមទៀត ដែលបានមកដល់ប្រទេសកម្ពុជានេះថ្ងៃនេះ ក្នុងនោះ វ៉ាក់សាំងប្រភេទ Sinovac ចំនួន ៥០ ម៉ឺនដូស បានពីការបញ្ជាទិញ និងវ៉ាក់សាំង Sinopharm ចំនួន ៥០ ម៉ឺនដូស ព្រមទាំងសម្ភារៈបរិក្ខាបម្រើដល់ការចាក់វ៉ាក់សាំងបន្ថែមទៀតគឺជាជំនួយអត់សំណងរបស់រដ្ឋាភិបាលចិន។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម